សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវ Techfree ឥលូវនេះជួបជាមួយខ្ញុំបាទម្តងទៀតដោយកាលពីមេរៀនមុនយើងបានសិក្សារួចមក ហើយនូវការកំណត់នូវ Paragraph ការកំណត់ Alignment និងការកំណត់ Line and Spacing ក្នុងកម្មវិធី Word 2016 ហើយងាកមកតាមដានមេរៀននេះបន្តទាំងអស់គ្នា ។
ង) ការកំណត់ទម្រង់នៃប្រភេទសញ្ញាផ្សេងៗ (List and Bullet)
ង.១) List គឺជាប្រភេទនៃ និមិត្តសញ្ញា លេខ ឬ ក៏ជាអក្សរដែលយើងដាក់តាមលំដាប់លំដោយ។វាត្រូវបានបែងចែកជាបីប្រភេទគឺៈ(ដូចរូបភាពខាងក្រោម)
១) Bullets: ប្រើសម្រាប់កំណត់និមិត្តសញ្ញាផ្សេងៗ ……. (ដូចរូបភាពខាងក្រោម)
២) Numbering: ប្រើសម្រាប់កំណត់លេខ, អក្សរដែលត្រូវបានដាក់តាមលំដាប់លំដោយ (ដូចរូបភាពខាងក្រោម)
៣) Multilevel: ប្រើសម្រាប់កំណត់ចម្រុះលាយបញ្ចូលគ្នា …….. (ដូចរូបភាពខាងក្រោម)
ច) ការប្រើប្រាស់ Shortcut Key មួយចំនួនដើម្បីសម្រួល ដល់ការវាយអត្ថបទ បានលឿននិងរហ័សជាងមុន
Ctrl + A = Select all = សម្រាប់ជ្រើសរើសទាំងអស់
Ctrl + B = Bold = សម្រាប់ធ្វើឱ្យអក្សរដិតក្រាស
Ctrl + C = Copy = សម្រាប់ចម្លងឯកសារ
Ctrl + D = Format Font = សម្រាប់បើកយក Format Font
Ctrl + E = Align Center = សម្រាប់តម្រឹមអត្ថបទចំកណ្តាល
Ctrl + F = Find = សម្រាប់ស្វែងរកព័ត៌មាន
Ctrl + I = Italic = សម្រាប់ធ្វើឱ្យអក្សរទ្រេត
Ctrl + J = Justify = តម្រឹមអត្ថបទស្មើសងខាង
Ctrl + L = Align Left = សម្រាប់តម្រឹមអត្ថបទពីខាងឆ្វេង
Ctrl + N = New = សម្រាប់បើកទំព័រថ្មី
Ctrl + O = Open = សម្រាប់បើកឯកសារ
Ctrl + P = Print = សម្រាប់បោះពុម្ពឯកសារ
Ctrl + R = Align Right = សម្រាប់តម្រឹមអត្ថបទពីខាងស្តាំ
Ctrl + S = Save = សម្រាប់រក្សាទុកឯកសារ
Ctrl + U = Underline = សម្រាប់គូសបន្ទាត់ពីក្រោមអក្សរ
Ctrl + V = Past = សម្រាប់ផ្តិតយកឯកសារ
Ctrl + X = Cut = សម្រាប់កាត់ព័ត៌មានចោល
Ctrl + Y = Redo = សម្រាប់ព័ត៌មានបាត់ទៅវិញ
Ctrl + Z = Undo = សម្រាប់ឱ្យព័ត៌មានបានត្រឡប់មកវិញ
នៅពេលនេះសូមបញ្ចប់នៅលើមេរៀនការស្វែងយល់ពីការប្រើប្រាស់លើប៊ូតុង Home ត្រឹមហ្នឹងសូមអរគុណដល់អ្នកតាមដានសិក្សាទាំងអស់គ្នា ។