ជួបគ្នានៅមេរៀនទី២បន្តទៀត Techfree នឹងលើកយកមកបង្ហាញនៅក្នុងមេរៀននេះបន្ថែមទាក់ទងទៅនឹង ការរចនាអត្ថបទ ការប្តូរអក្សរ ការប្តូរពណ៌ អក្សរ ការតម្លើងទំហំអក្សរ ការធ្វើអោយអក្សរមានលក្ខណៈដិតក្រាស ទ្រេត មានបន្ទាត់ពីក្រោមជាដើម ។
ខ) ការជ្រើសរើសនូវទម្រង់អក្សរ ទំហំអក្សរ ប្តូរពណ៌អក្សរ (Font, Size, Color…..) (បន្ត ១)
ខ.១) Font: គឺជាការជ្រើសរើសនូវប្រភេទអក្សរដែលយើងចង់វាយ (ដូចរូបបង្ហាញខាងក្រោម)
ខ.២) Size: គឺជាការជ្រើសរើសនូវទំហំអក្សរតាមដែលយើងពេញចិត្ត (ដូចរូបបង្ហាញខាងក្រោម)
ខ.៣) Color: គឺជាការជ្រើសរើសពណ៌អោយអក្សររបស់យើងមានពណ៌ប្លែកនិងចំរុះតា មចិត្តចង់បាន នៅត្រង់ Color មានពីរប្រភេទ Highlight Color and Font Color
ខ.៣. ១) Highlight Color គឺជាការផាត់ពណ៌ទៅលើអក្សរមានលក្ខណៈឌិតខ្លាំង (ដូចរូបបង្ហាញខាងក្រោម)
ខ. ៣. ២) Font Color គឺជាការដាក់ពណ៌ទៅលើអក្សរមានលក្ខណៈធម្មតាតាមចិត្តចង់បាន (ដូចរូបបង្ហាញខាងក្រោម)
នៅមានបង្ហាញនូវចំណុចផ្សេងៗទៀតនៅលើប៊ូតុង Home (ដូចរូបបង្ហាញខាងក្រោម)
B= Bold គឺជាប៊ូតុងមួយសម្រាប់ធ្វើអោយអក្សរមានលក្ខណៈដិតក្រាស
I=Italic គឺជាប៊ូតុងមួយសម្រាប់ធ្វើអោយអក្សរមានលក្ខណៈទ្រេត
U=Underline គឺជាប៊ូតុងមួយសម្រាប់ធ្វើអោយអក្សរមានបន្ទាត់គូសពីក្រោមអក្សររបស់យើង
ABC= គឺសម្រាប់ឆូតអក្សរចោល
X2 គឺជាសន្ទស្សន៍
X2 គឺជាស្វ័យគុណ
នៅត្រង់អក្សរ Aa ពីរដង ដែលគេហៅថា Change Case តើវាមានន័យនិងអត្ថន័យដូចម្តេចខ្លះ?
Change Case គឺជាការផ្លាស់ប្តូរនៅរូបរាងរបស់អក្សរ គឺមានលក្ខណៈដូចជាប្តូរពីអក្សរតូចទៅជាអក្សរធំ ឬ ពីអក្សរធំទៅអក្សរតូច និងប្តូរអក្សរទៅជាលក្ខណៈផ្សេងៗទៀតដែលបានកំណត់។ (ចរូបបង្ហាញខាងក្រោម)
នៅលើប៊ូតុង អក្សរ Aa ពីរដង គឺវាប្រើប្រាស់បានតែនៅលើភាសារអង់គ្លេសទេ ហើយវាមិន support នឹងភាសារខ្មែរនេាះទេ
១) Sentence case គឺសម្រាប់ធ្វើឱ្យអក្សរធំនៅខាងដើមឃ្លា ឬ ដើមបន្ទាត់ ។
២) lowercase គឺសម្រាប់ប្តូរអោយទៅជាអក្សរតូចទាំងអស់ ។
៣) UPPERCASE គឺសម្រាប់ធ្វើអោយទៅជាអក្សរធំទាំងអស់ ។
៤) Capitalize Each Word គឺសម្រាប់ធ្វើឱ្យមានអក្សរធំនៅខាងដើមពាក្យនីមួយៗ ។
៥) tOGGLE cASE គឺសម្រាប់ធ្វើឱ្យអក្សរតូចនៅខាងដើមពាក្យនីមួយៗ ។
គ) ការលេងស្ទាយអក្សរ និងការកំណត់គម្លាតអក្សរ
វាមានលក្ខណៈសំខាន់ដែរនៅពេលមានការលេងម៉ូតអក្សរម្តងៗ នៅពេលយើងធ្វើកិច្ចការសាលាដោយមានការជ្រើសរើសប្រភេទនៃម៉ូតអក្សរណាមួយ ទាក់ទងនឹងការលេងស្ទាយអក្សរ (ដូចរូបបង្ហាញខាងក្រោមនេះ)