ស្វែងយល់ពីការប្រើប៊ូតុង Home
សួស្តីបងប្អូនមិត្តអ្នកអានទាំងអស់គ្នា ជួបគ្នានៅក្នុងមេរៀនទី២ នៅក្នុងមេរៀននេះ Techfree នឹងបង្ហាញអំពីការប្រើ ប្រាស់ប៊ូតុង Home ។ ប៊ូតុង Home នេះប្រសិនបើយើងមើលមួយភ្លែត នៅក្នុងទម្រង់ Office Word 2016 វាមិនមាន ភាពខុសគ្នាប៉ុន្មានពី Word 2013 ឬ Word 2010 ឬក៏ Word 2007 ប៉ុន្មាននោះទេហើយសឹងតែដូចគ្នាទាំងស្រុងនឹង Word 2013 អញ្ចឹងហើយមានបងប្អូនមួយចំនួនដំឡើង នូវ Word 2013 បងប្អូនអាចមើលមេរៀននេះហើយអាចយក ទៅអនុវត្តន៍បានដូចគ្នា។
មេរៀនទី២ ស្វែងយល់ពីការប្រើប៊ូតុង Home
ក) ស្គាល់ពីភាពខុសគ្នា Copy, Cut និង Paste
Copy គឺជាការថតចម្លងនូវរាល់ឯកសារដែលលោកអ្នកបានធ្វើការ Select យករួចធ្វើការ ចុចយកប៊ូតុង Copy ដោយរក្សាអក្សរដើមនៅ ដដែល ឬ ចុចតាម Shortcut key (Ctrl+C=Copy) (ដូចរូបបង្ហាញខាងក្រោម)
ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Copy ក៏បាន (ដូចរូបបង្ហាញខាងក្រោម)
Cut គឺជាការថតចម្លងនូវរាល់ឯកសារដែលលោកអ្នកបានធ្វើការ Select យករួចធ្វើការ Cut ដោយមិនរក្សាអក្សរដើមទុកនៅដដែលទេ ឬ ចុចតាម Shortcut key (Ctrl+X=Cut) (ដូចរូបបង្ហាញខាងក្រោម)
ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Cut ក៏បាន (ដូចរូបបង្ហាញខាងក្រោម)
Paste គឺជាលទ្ធផលសម្រេចមួយដែលបានមកពី Copy ឬ Cut ឬ ចុចតាម Shortcut key (Ctrl+V=Paste) (ដូចរូបបង្ហាញខាងក្រោម)
ឬក៏ Select ទៅលើពាក្យ រួចចុច Mouse ខាងស្តាំយកពាក្យ Paste Option ណាមួយក៏បានខាងក្រោម (ដូចរូបបង្ហាញខាងក្រោម)
ខ) ការជ្រើសរើសនូវទម្រង់អក្សរ ទំហំអក្សរ និងការប្តូរពណ៌អក្សរ (Font, Size, Color…)
ធ្វើការវាយអក្សរធម្មតាដោយការជ្រើសរើស Font, Size និង Color ដែលបងប្អូនពេញចិត្តរួចធ្វើការ Select ត្រង់អក្សរដែលបងប្អូនចង់កំណត់ រួចជ្រើសរើសយកដូចរូបភាពបានបង្ហាញ ខាងក្រោម