កម្មវិធីស្វែងរកលេខកូដសម្ងាត់នៅលើ Office Word 2016

សូមអរគុណដល់លោកអ្នកដែលបានគាំទ្រនូវលើគេហទំព័រ Techfree យើងខ្ញុំឥលូវនេះជួបជាមួយខ្ញុំបាទម្តងទៀតហើយដោយកាលពីមេរៀនមុនយើងបានសិក្សារួចមកហើយនូវរបៀបដាក់លេខ និងដោះលេខ សម្ងាត់នៅលើ Microsoft Word 2016 នៅពេលនេះខ្ញុំនឹងបង្ហាញពីរបៀបស្វែងរកលេខកូដសម្ងាត់ដែលយើងបានភ្លេចនៅលើមេរៀន Word នេះ។

ប្រសិនបើយើងភ្លេចនូវលេខកូដសម្ងាត់ដែលយើងបានដាក់នៅលើឯកសារWordរបស់យើងនោះយើងមិនអាចបើកឯកសាររបស់យើងបាននោះទេតោះមកមើលពីជំហានក្នុងការដោះលេខកូដខាងក្រោមនេះទាំងអស់គ្នាវាមានភាពងាយស្រួលក្នុងការស្វែងរកវាជាមួយកម្មវិធី Office Password Refixer អាចជួយលោកអ្នកបានពីការភ្លេចលេខសម្ងាត់របស់លោកអ្នកបាន លោកអ្នកអាចសាកល្បងកម្មវិធី (Free Trial) ជាមួយកម្មវិធី  ហើយវាអាចជួយដោះស្រាយបានលេខសម្ងាត់បានត្រឹមបីខ្ទង់ជាលេខសុទ្ធ។ (សូមបញ្ជាក់បើជាកម្មវិធី Full Version វាអាចស្វែងរកបានទាំងអស់)

សិក្សាតាមជំហាននីមួយៗ

ជំហានទី១

ដោយគ្រាន់តែលោកអ្នក ដោនឡូតយកកម្មវិធី  Office Word Password Refixer ទុកនៅលើកុំព្យូទ័ររបស់អ្នក ដោយចូលទៅកាន់ Google Search  ដើម្បីស្វែងរកវាយ ពាក្យថា iSumsoft នៅលើ Google Search រួចចុចលើ iSumsoft: Password Recover Tools Reset Windows ពេលនេាះលោកអ្នកនឹងបានឃើញ ផ្ទាំងរូបភាពរបស់ក្រុមហ៊ុន រួចចុចលើប៊ូតុង Products រួចជ្រើសរើសយកពាក្យ Word Password Refixer ពេលនេាះអ្នកនឹងឃើញផ្ទាំងមួយហើយចុចយក Free Trial Version 2.0.1 នេាះវានឹងធ្វើដោនឡូតនៅកម្មវិធីនេះទុកនៅលើ កុំព្យូទ័រ រួចធ្វើការដំឡើងវាទៅជាការស្រេច ។

ជំហានទី២

ដោយលោកអ្នកគ្រាន់តែចុចដើម្បីដំណើរការកម្មវិធី iSumsoft Word Password Refixer នេះ រួចចុចយក Yes នេាះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

រួចចុចយក Open ដើម្បីស្វែងរកឯកសារដែលភ្លេច Password រួច Open នេាះវានឹង  (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ចំនុចទាំងអស់នេះ (ដូចរូបបង្ហាញខាងក្រោម)

All caps latin (A-Z) មានន័យថារាវរកលេខកូដដែលមានអក្សរធំទាំងអស់

All small latin (a-z) មានន័យថារាវរកលេខកូដដែលមានអក្សរតូចទាំងអស់

All digits (0-9) មានន័យថារាវរកលេខចាប់ពីលេខសូន្យដល់លេខប្រាំបួន

All special symbols (0#….) មានន័យថារាវរកនិមិត្តសញ្ញាផ្សេងៗដែលយើងបានដាក់

នៅត្រង់ប៊ូតុង Length គឺជាការកំណត់ចំនួនដែលយើងត្រូវរកពីណាដល់ចំនុចណា រួចចុចយកប៊ូតុង Start ដើម្បីស្វែងរក (ដូចរូបបង្ហាញខាងក្រោម)

ពេលនេាះសូមធ្វើការរង់ចាំវានឹងរាវរកលេខសម្ងាត់ដែលយើងបានបាត់ទៅតាមការធិករករបស់យើង នៅពេលដែលវាបានឈប់វានឹងបង្ហាញលេខកូដសម្ងាត់ (ដូចរូបបង្ហាញខាងក្រោម)

នៅពេលយើងស្វែេងរកលេខសម្ងាត់បានហើយ ដោយចុចលើប៊ូតុង Copy រួចចុចលើប៊ូតុង Open រួចវាយលេខសម្ងាត់បញ្ចូលទៅលើ Word របស់យើង រួចចុចយក Ok ជាការស្រេច ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version