ស្វែងយល់ពី Inheritances Super Keyword
នៅក្នុងអត្ថបទនេះ Techfree នឹងធ្វើការលើកយកចំនុច Inheritances Super Keyword មកបង្ហាញ។ Super គឺយើងប្រើវាសម្រាប់បង្ហាញពីការប្រើប្រាស់ Member នៃ SuperClass និង Member នៃ SupClass ដែលមានឈ្មោះដូចគ្នា។ ហើយ Super ក៏យើងប្រើវាដើម្បីធ្វើការហៅ Constructor SuperClass ដោយ SupClass បានផងដែរ។
បើសិនជា Class ដែលយើងបាន Inherit properties នៃ Class ផ្សេង ហើយបើសិនជា Member ដែលមាននៅក្នុង SuperClass មានឈ្មោះដូចទៅនិង Member ដែលមាននៅក្នុង SupClass នោះយើងត្រូវប្រើ super.method() , super.variable ។
ឧទាហរណ៍៖
ការហៅ Superclass Constructor
រាល់់ការបង្កើត Class ទាំងអស់នៅក្នុងភាសា Java ចាំបាច់ត្រូវមាន Default Constructor មួយ។ ប៉ុន្តែបើសិន Class មួយត្រូវបានធ្វើការ Inherit Property ពី Class ផ្សេងនោះ នៅក្នុង SupClass គឺមាន Default Constructor ដោយស្វ័យប្រវត្តិ ហើយប្រសិនជាយើងចងធ្វើការហៅ parameterized Constructor នៃ SuperClass យើងត្រូវតែប្រើ់ super keyword។
ឧទាហរណ៍៖