ដូចដែលលោកអ្នកទាំងអស់គ្នាបានសិក្សានៅកម្មវិធី MS Word 2016 បានដឹងអំពីការប្រើប្រាស់នូវមុខងារមួយចំនួននៅភាគទី១ និង ភាគទី២ កន្លងមកហើយចំនែកឯភាគទី៣ ខាងក្រោមនេះជាការបង្ហាញឱ្យលោកអ្នកបានស្គាល់បន្ថែមទៀតទៅលើការបើកកម្មវិធី និង ការរក្សាទុកឯកសារជាដើមនៅអត្ថបទខាងក្រោម។
៥. ការបើកកម្មវិធី (Opening new document)
បន្ទាប់ពីលោកអ្នកបានបើកវាហើយវានឹងលេចចេញឡើងនូវ Interface Menu មួយដូចរូបខាងក្រោមនេះ
ខណៈពេលដែលលោកអ្នកស្ថិតនៅក្នុងការសរសេរឯកសារហើយចង់បើកអត្ថបទថ្មីមកវាយបន្ថែមទៀតគ្រាន់តែ ចូលទៅក្នុង File រួចយកពាក្យថា New ហើយជ្រើសរើសយក Blank document ឬក៏ចុច Shortcut key (Ctrl+N) ក៏បានរួចធ្វើការវាយអត្ថបទតាមលោកអ្នកត្រូវការ ។
នៅលើកម្មវិធី
៥.១. ការរក្សាឯកសារទុកក្នុងកុំព្យូទ័រ (Save Document)
ដើម្បីធ្វើការរក្សាទុកនូវឯកសាររបស់យើង ដោយមានការដាក់ឈ្មេាះឯកសារងាយស្រួលក្នុងការយកមកប្រើឡើងវិញម្តងទៀត រួចរក្សាវាទុកក្នុង Drive D និងមាន Folder ឈ្មេាះរបស់អ្នកសម្រាប់ដាក់ឯកសាររបស់អ្នក។
ការអនុវត្តន៍
ក. ចុច File រួចចុច Save or (Ctrl+S) រួចចុចលើពាក្យថា Computer រួច Browse រកទីតាំង
ខ. រួចធ្វើការជ្រើ់សរើសទីតាំងដោយរក្សាទុកក្នុង Drive D ហើយវាយឈ្មេាះបញ្ចូលត្រង់ File name រួចរាល់ហើយ ចុច Save ជាការស្រេច។
៥.២. ការបើកយកឯកសារដែលបានរក្សាទុកពីមុន (Open Previous Document)
សូមកុំមានការយល់ច្រឡំនៃការបើកឯកសារមកប្រើប្រាស់បន្ត និងការបើកកម្មវិធីប្រើប្រាស់វាយអត្ថបទថ្មីទាំងពីរនេះ គឺខុសគ្នាត្រង់ថា ការបើកឯកសារប្រើប្រាស់បន្ត គឺការបើកឯកសារមានស្រាប់ ឬ ប្រើប្រាស់រួចហើយ ដោយយើងអាច ធ្វើការកែប្រែ និងការបន្ថែម ឬ បន្ថយអត្ថន័យនៅក្នុងឯកសាររបស់យើង។ រីឯការបើកកម្មវិធីប្រើប្រាស់ វាយអត្ថបទថ្មី គឺបានន័យថាវាគ្មានទិន្នន័យអ្វីទាំងអស់នៅលើសន្លឹកការងារ ។
ចុចលើ File Menu រួចជ្រើសរើសយកពាក្យ Open ឬ Shortcut Key (Ctrl+O) រួចចុច Browse ជ្រើសរើសទីតាំងដែលយើងបាន រក្សាវាទុក រួចវាយឈ្មោះដែលបានរក្សាទុក រួចចុចលើឯកសារដែលយើងចង់បានរួចចុចយក Open ជាការស្រេច ។