អត្ថបទនេះខ្ញុំនឹងធ្វើការពន្យល់លោកអ្នកពីការប្រើប្រាស់អំពីការប្រើជាមួយ Method ក្នុងភាសា VB.NET។ Method គឺជាសមត្ថភាពមួយរបស់ class ដែលវាមានតួនាទីសម្រាប់ដោះស្រាយបញ្ហាអ្វីមួយជាក់លាក់ ។
ឧទាហរណ៍:
Array.Sort(ArrayName) : Method Sort សម្រាប់តម្រៀបធាតុរបស់ Array តាមលំដាប់កើន ដែលវាស្ថិតក្នុង class Array ។
I.ប្រភេទ Method
Method គឺបានបែងចេែកចេញចជាពីរគឺ Built-In Method និង User-Defined Method។
- Built-In Method គឺជា method មួយដែលមានរួចជាស្រាច់សម្រាប់ឲ្យយើងប្រើប្រាស់ទៅតាមមុខងាររបស់វា ។
- User-Defined Method គឺជា method មួយដែល User ជាអ្នកបង្កើតដោយខ្លួនឯងសម្រាប់ដោះស្រាយបញ្ហារបស់ពួកគេ ។
ឧទាហរណ៍ៈ ការប្រើប្រាស់ជាមួយ Built-In Method មួយចំនួនដែលបានផ្តល់អោយដូចខាងក្រោមៈ
– Compare() : ប្រើសំរាប់ប្រៀបធៀប String ពីរ វាផ្តល់មកវិញនូវតម្លៃ 1,0 និង -1 ។
តម្លៃស្មើ 1 មានន័យថា String ទី ១ ធំជាង String ទី ២។
តម្លៃស្មើ -1 មានន័យថា String ទី ១ តូចជាង String ទី ២។
តម្លៃស្មើ ០មានន័យថា String ទាំងពីរស្មើគ្នា ។
– Concat(): ប្រើសម្រាប់ធ្វើការត String ច្រើនបញ្ចូលគ្នា ។
– Contains(substring) : មាននាទីសំរាប់ Search ថាតើនៅក្នុង String ដើមមាន substring ឬទេ
– EndsWith (substring) : មាននាទីសំរាប់ Search នៅខាងចុង String ដើម្បីរក substring នោះ
– Remove(startindex,count) : មាននាទីសំរាប់លុប string ចាប់ពីទីតាំង Start ទៅតាមចំនួន Count
– Replace(oldstring,newstring): មាននាទីសំរាប់ ជំនួស string ចាស់ដោយ string ថ្មី
– Split(delimeter): មាននាទីសំរាប់បំបែក string ទៅតាម delimeter ឲ្យទៅជាធាតុរបស់ Array
– Substring(start,count) : មាននាទីសំរាប់ចាប់យក string ពីទីតាំង start ទៅតាមចំនួន count ។
– LCase() និង ToLower() មាននាទីសំរាប់ Convert string ទៅជាអក្សរតូចទាំងអស់ ។
– UCase() និង ToUpper() មាននាទីសំរាប់ Convert string ទៅជាអក្សរធំទាំងអស់ ។