ស្វែងយល់ពី Group Office CRM

Group Office ជាប្រភេទ CRM ងាយស្រួលប្រើប្រាស់មិនចាញ់ Google Doc នោះទេ ប្រសិនបើអ្នកត្រូវការប្រើប្រាស់ជាលក្ខណះ Private នៅក្នុង ក្រុមហ៊ុនមួយជាដើមដោយមិនចង់អោយបែកធ្លាយឯកសារផ្សេងៗទៅលើ Public Cloud ដូចជា Google Doc ឬ Dropbox ជាដើម។

ថ្ងៃនេះ Techfree និងលើកយក Group Office មកតម្លើងនៅលើ CentOS 7 ដោយអ្នកត្រូវមាន CentOS 7 តម្លើង Mariadb or MySQL Server ព្រមទាំង Php5.6 ឡើងផងដែរ ដែលការតម្លើងវិញមិនខុសគ្នាពីការតម្លើងកម្មវិធីផ្សេងៗនៅលើ Apache Server នោះទេ​ដោយអ្នកគ្រាន់តែដោនឡូតយក GroupOffice ចេញពីវេបសាយមកដាក់នៅក្នុង /var/www/html/office និងកំណត់សិទ្ធអោយ apache អាច read/write នៅលើ Directory នេះបាន។

បន្ទាប់មកអ្នកត្រូវ restart service httpd, restart service mysqld ជាដើម

សូមមើលតាមការណែនាំដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកអាចចូលចុច Next ដើម្បីបន្តទៅមុខទៀត ព្រមទាំងបង្កើត empty file ដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកត្រូវ បង្កើត directory និងផ្តល់សិទ្ធដូចខាងក្រោមនេះដើម្បីទុកដាក់ file ពេលដែលមានអ្នកប្រើប្រាស់ ផ្សេងៗបង្កើត Account ចូលទៅប្រើប្រាស់តាមរយះ web base

ប្រសិនបើអ្នកមិនទាន់មាន MySQL Database នោះទេអ្នកអាចបង្កើតបានដូចរូបខាងក្រោមនេះព្រមទាំងបំពេញនៅចន្លោះដែលតម្រូវអោយបំពេញលើ web base

បន្ទាប់មកទៀតអ្នកបន្តទៅមុខទៀតបានដោយបំពេញ username: admin, password: admin ដើម្បីទុកប្រើប្រាស់ពេលតម្លើងរួច

ចុងក្រោយអ្នកអាច login ចូលទៅប្រើប្រាស់បានហើយ

ប្រសិនបើអ្នកត្រូវការមានមុខងារច្រើនជាងនេះទៀតអ្នកអាចទិញ License បន្ថែមបានដោយតម្លៃទាបជាង Microsoft Office

ដូចនេះការប្រើប្រាស់ Group Office វាមានភាពងាយស្រួលណាស់ដោយមិនចាំបាច់ខ្ចល់ថាខូច Windows ឬ ត្រូវការកុំព្យូទ័រមានទំហំធំនោះទេ អ្វីដែលសំខាន់មាន អ៊ីនធឺណិតព្រមទាំង Web browser អាចធ្វើការងារបានងាយស្រួលនិងចែករំលែកឯកសារអោយគ្នាបានឆាប់រហ័សផងដែរ ព្រមទាំងអាចធ្វើការងារជាច្រើននៅលើ​ file តែមួយផងដែរ។ តែទោះជាងយ៉ាងណាសម្រាប់ Community Version មិនសូវមានមុខងាច្រើនសម្រាប់ប្រើប្រាស់នោះទេ អ្នកត្រូវទិញ Addons បន្ថេមទៀតប្រសិនបើអ្នកមានតម្រូវការច្រើនជាងនេះ។

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version