Database System Administrator ច្បាស់ជាស្គាល់ហើយ Oracle របស់ Sun ដែលត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងក្រុមហ៊ុនធំៗ ដោយសារតែវាមានមុខងាល្អៗគួរអោយកត់សំគាល់ដូចជា Rollback ជាដើម។
Oracle អាចតម្លើងនិងប្រើប្រាស់បាននៅលើលីនុចផងដែរ មិនមែនសម្រាប់តែ Windows Server នោះទេ ដូចនេះប្រសិនបើអ្នកដែលប្រើប្រាស់ Opensource ក៏អាចដោនឡូត Oracle សម្រាប់លីនុចមកតម្លើងលើលីនុចរបស់អ្នកបានដែរដោយចូលទៅកាន់តំណរនេះ និងត្រូវចុះឈ្មោះជាសមាជិករបស់ Oracle ជាមុនសិនដើម្បីដោនឡូតបាន។
ថ្ងៃនេះ Techfree និងលើកយកការតម្លើង Oracle 12 មកតម្លើងលើ CentOS 7 ដូចខាងក្រោមនេះ ដំបូងអ្នកត្រូវប្រាកដថាអ្នក តម្លើងលីនុចរបស់អ្នកជា Gnome Desktop និង តម្លើង Development Tool ដូចខាងក្រោមនេះ
yum groupinstall “Development Tools” -y
មុនដំបូងអ្នកត្រូវបង្កើត user ជាមុនសិន និងដាក់ password អោយ username oracle សម្រាប់យកទៅប្រើប្រាស់នៅពេលតម្លើង Oracle
groupadd oinstall
groupadd dba
groupadd oper
useradd -g oinstall -G dba,oper oracle
passwd oracle
បន្ទាប់មកទៀតអ្នកត្រូវចូលទៅកែ file /etc/sysctl.conf ដោយសរសេរដូចខាងក្រោមនេះ
kernel.shmmni = 4096
kernel.shmmax = 4398046511104
kernel.shmall = 1073741824
kernel.sem = 250 32000 100 128
fs.aio-max-nr = 1048576
fs.file-max = 6815744
net.ipv4.ip_local_port_range = 9000 65500
net.core.rmem_default = 262144
net.core.rmem_max = 4194304
net.core.wmem_default = 262144
net.core.wmem_max = 1048586
រួចហើយ run command
systctl -p
បន្ទាប់មកទៀតអ្នកត្រូវចូលទៅកែ file /etc/security/limits.conf និងសរសេរបន្ថែមដូចខាងក្រោមនេះ
oracle soft nproc 131072
oracle hard nproc 131072
oracle soft nofile 131072
oracle hard nofile 131072
oracle soft core unlimited
oracle hard core unlimited
oracle soft memlock 50000000
oracle hard memlock 50000000
បន្ទាប់មកទៀតអ្នកត្រូវ login ចូលទៅកាន់ user oracle បន្ទាប់មកសរសេរបន្ថែមចូលទៅក្នុង file /home/oralce/.bash_profile
export TMP=/tmp
export TMPDIR=$TMP
export ORACLE_HOSTNAME=localhost
export ORACLE_UNQNAME=orcl
export ORACLE_BASE=/u01/app/oracle
export ORACLE_HOME=$ORACLE_BASE/product/12.1.0/db_1
export ORACLE_SID=orcl
export PATH=/usr/sbin:$PATH
export PATH=$ORACLE_HOME/bin:$PATH
export LD_LIBRARY_PATH=$ORACLE_HOME/lib:/lib:/usr/lib
export CLASSPATH=$ORACLE_HOME/jlib:$ORACLE_HOME/rdbms/jlib
ជំហ៊ានបន្ទាប់មកទៀតអ្នកត្រូវ តម្លើង package មួយចំនួនទៀតដូចខាងក្រោមនេះផងដែរដើម្បីកុំអោយវាទាមទានៅពេលយើងតម្លើង Oracle
yum install binutils -y
yum install compat-libstdc++-33 -y
yum install compat-libstdc++-33.i686 -y
yum install gcc -y
yum install gcc-c++ -y
yum install glibc -y
yum install glibc.i686 -y
yum install glibc-devel -y
yum install glibc-devel.i686 -y
yum install ksh -y
yum install libgcc -y
yum install libgcc.i686 -y
yum install libstdc++ -y
yum install libstdc++.i686 -y
yum install libstdc++-devel -y
yum install libstdc++-devel.i686 -y
yum install libaio -y
yum install libaio.i686 -y
yum install libaio-devel -y
yum install libaio-devel.i686 -y
yum install libXext -y
yum install libXext.i686 -y
yum install libXtst -y
yum install libXtst.i686 -y
yum install libX11 -y
yum install libX11.i686 -y
yum install libXau -y
yum install libXau.i686 -y
yum install libxcb -y
yum install libxcb.i686 -y
yum install libXi -y
yum install libXi.i686 -y
yum install make -y
yum install sysstat -y
yum install unixODBC -y
yum install unixODBC-devel -y
yum install zlib-devel -y
បន្ទាប់មកទៀតអ្នកត្រូវ បង្កើត Directory មួយសម្រាប់ផ្ទុកនូវ Oracle ដើម្បីតម្លើង ដូចខាងក្រោមនេះ ដាក់អ្វីក៏បានតាមចិត្ត ព្រមទាំងផ្តល់សិទ្ធអោយ Group oinstall អាច Read/write បានទៀតផង
mkdir -p /u01/app/oracle/product/12.1.0
chown -R oracle:oinstall /u01/*
chmod -R 777 /u01/*
ចុងក្រោយអ្នកអាច login ចូលទៅក្នុង លីនុច Server របស់អ្នកដោយប្រើប្រាស់ username oracle និងតម្លើងដូចរូបខាងក្រោមនេះ
បន្ទាប់មករង់ចាំរហូតដល់វាលោតចេញផ្ទាំង UI របស់វាមកសម្រាប់បន្តតម្លើងទៅមុខទៀត
បន្ទាប់មក next next រហូតដល់ចប់
ពេលនេះអ្នកអាចចូលទៅកាន់ Browser របស់អ្នកបានហើយដោយប្រើប្រាស់ username: SYS និង password ដែលអ្នកបានបង្កើតនៅពេលតម្លើង Oracle។
ប្រសិនបើអ្នកចង់បង្កើត database ផ្សេងទៀតអាចប្រើប្រាស់ command dbca ដើម្បីបង្កើត បានផងដែរដោយវានិងលោតចេញនូវផ្ទាំង GUI ថ្មីសម្រាប់បង្កើត។