ចាប់ផ្តើមជាមួយកម្មវិធី Microsoft Office Word 2016 (ភាគ១)
Microsoft Office Word 2016 គឺជាកម្មវិធីមួយសម្រាប់ក្នុងការវាយអត្ថបទនៅក្នុងកម្មវិធី Microsoft Office 2016 ដែលជាសមិទ្ធផលថ្មីមួយរបស់ក្រុមហ៊ុន Microsoft បង្កើតឡើងនៅ ក្នុងឆ្នាំ ២០១៦ ថ្មីៗនេះផងដែរ ដែលវាបានផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទៅ នូវការរៀបចំការងារផ្សេងៗរបស់ពួកគាត់ ។
១) សេចក្តីផ្តើម
Office Word 2016 ជាកម្មវិធីថ្មីមួយរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ 2016 ថ្មីៗនេះផងដែរ ដែលវាបានផ្តល់នូវភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់កម្មវិធីមួយនេះក្នុងការ
ក) ការរៀបចំចងក្រងនូវអត្ថបទ
ខ) ការរៀបចំចេញជាលិខិតស្នាម និងរបាយការណ៍ផ្សេងៗ
គ) ការសង់តារាងការងារ សង់ក្រាប និង គូសចេញជាក្រាហ្វិក
ឃ) បញ្ចូលនូវរូបភាព រូបគំនូរ និងមានម៉ូតបន្ទាត់ជាដើម
ង) ក្នុងការរចនាម៉ូតស៊ុមបន្ទាត់ជុំវិញអត្ថបទ
ច) អាចវាយចេញជារូបមន្ត គណិតវិទ្យា រូបវិទ្យា និងរូបមន្តផ្សេងៗទៀត
ឆ) អាចបង្កើតបានជាសៀវភៅឯកសារ
២) របៀបបើកកម្មវិធី (Starting MS Word)
ដើម្បីបើកកម្មវិធី Office Word 2016 យើងអាចបើកតាមរបៀបដូចខាងក្រោម
ទី១ ចុច Start Button រួច Scroll ចុះរកកម្មវិធី Word 2016
ទី២ ចុច Search រួចវាយពាក្យ Word 2016 រួចចុចលើ Word 2016 រួចចុចលើវាដើម្បីដំណើរការកម្មវិធី
៣) របៀបបិទឯកសារ និង ចាកចេញពីកម្មវិធី (Close document and Exit application)
៣.១) របៀបបិទឯកសារ (Close document)
ដោយលោកអ្នកគ្រាន់តែយក Mouse ទៅចុចសញ្ញាខ្វែងនៅខាងលើនៃអត្ថបទដែលយើងចង់បិទវាចោល។
៣.២) ការចាកចេញពីកម្មវិធី (Exit application)
ការចាកចេញពីកម្មវិធីវាក៏មិនខុសពីការបិទឯកសារនេាះទេ។
៤) ស្វែងយល់ពីផ្នែកសំខាន់ក្នុងកម្មវិធី MS Word (Understanding the interface)
៤.១) ស្គាល់ពីកម្មវិធី MS Word 2016
កម្មវិធី Word 2016 គឺមានលក្ខណៈស្រដៀងទៅនឹង Word 2013 និង Word 2010 ជំនាន់មុនៗផងដែរ ។ ប្រសិនបើអ្នកធ្លាប់ប្រើកម្មវិធី Word 2010 ឬ Word 2013 នោះអ្នកនឹងយល់ថា Word 2016 គឺពុំមានអ្វីខុសប្លែកច្រើននេាះទេ។ ប៉ុន្តែប្រសិនបើអ្នកគឺជាអ្នកសិក្សាថ្មី និងធ្លាប់បានប្រើតែជំនាន់ចាស់ៗរបស់ Word ដូចជា Word XP ឬ Word 2000 ឬ Word 2003 ឬក៏ Word 2007 នោះអ្នកគួរតែចំណាយពេលបន្តិចដើម្បីរៀននិងស្គាល់ពីរូបរាង ក៏ដូចជាមុខងារថ្មីៗរបស់ Word 2016 ។
៤.២) ស្គាល់ពីរូបរាងរបស់កម្មវិធី MS Word 2016
៤.៣) មើលលេខដែលដាក់ចង្អុលបង្ហាញ ដើម្បីដឹងពីព័ត៌មានបន្ថែមនៅលើ Word 2016
Command Group: Group ឬ ក្រុមត្រូវបានផ្ទុកប៊ូតុងបញ្ជា ជាសេរី និងមានខុសៗពីគ្នា ។ ដើម្បីធ្វើការបញ្ជាអ្វីមួយ សូមចុចលើប៊ូតុងបញ្ជា ឬ Command ឧទាហរណ៍ B សម្រាប់ធ្វើឱ្យអក្សរដិត ។ នៅក្នុង Group ខ្លះមានសញ្ញាព្រួញតូចមួយដែលស្ថិតនៅជ្រុងខាងស្ដាំក្រោមគេបង្អស់ ដែលមានមុខងារបញ្ជា ឬជ្រើសរើសប៊ូតុងដទៃទៀត ។
១) Quick Access Toolbar: មុខងាររបស់វាអាចឱ្យធ្វើការនៅលើប៊ូតុងបញ្ជាផ្សេងៗ ទោះបីជាជា Tab ដែលផ្ទុកប៊ូតុង នោះមិនជ្រើសយកក៏ដោយ ។ ជាទូទៅនៅលើ Quick Access Toolbar មានប៊ូតុងបញ្ជាដែលប្រើញឹកញាប់ចំនួន ៣ គឺ Save, Undo និង Redo ។
២) The Ribbon: គឺជាបណ្តុំ ឬ បន្ទះដែលជាទីតាំងភ្ជាប់ជាមួយនឹងការបញ្ជានៃមុខងារ និងរូបភាពតូចៗ ដែលបង្ហាញភាពងាយស្រួលក្នុងការស្វែងរក។ Ribbon ផ្ទុកនូវរាល់ប៊ូតុងបញ្ជា ដែលត្រូវយកមកធ្វើការក្នុងសន្លឹកកិច្ចការរបស់លោកអ្នក ។ វាផ្ទុកនូវ Tabs ជាច្រើនហើយ Tab នីមួយៗមាននូវ groups នៃប៊ូតុងបញ្ជាជាច្រើន ។
៣) Command Group: ជាក្រុមដែលត្រូវបានផ្ទុកនូវប៊ូតុងបញ្ជា ជាសេរី និងខុសៗពីគ្នា ។ ដើម្បីធ្វើការបញ្ជាអ្វីមួយ សូមចុចលើប៊ូតុងបញ្ជា ឬ Command ឧទាហរណ៍ អ្នកចុច B សម្រាប់ធ្វើឱ្យអក្សរដិតក្រាស ។នៅក្នុង Group ខ្លះមានសញ្ញាព្រួញតូចមួយដែលស្ថិតនៅជ្រុងខាងស្ដាំក្រោមគេបង្អស់ដែលមានមុខងារបញ្ជា ឬជ្រើសរើសប៊ូតុងដទៃទៀត ។
៤) Tell Me: អាចឱ្យលោកអ្នកស្វែងរក command នានាបានយ៉ាងឆាប់រហ័សដែលជាលក្ខណៈពិសេសមួយក្នុងការជួយអ្នកប្រសិនបើអ្នកភ្លេចទីតាំងដែល command ស្ថិតនៅ ។
៥) Microsoft Account: ទីនេះជាកន្លែងដែលលោកអ្នកប្រើប្រាស់អាចចុះគណនីរបស់ Microsoft ដើម្បីប្រើចែកចាយលើ OneDrive និងធ្វើការ Update កម្មវិធី ។
៦) Ruler: បន្ទាត់មានទីតាំងនៅខាងលើ និងខាងឆ្វេងនៃឯកសាររបស់អ្នក ។ វាធ្វើអោយអត្ថបទដែលបានវាយរបស់អ្នកងាយស្រួលក្នុងការតម្រឹមនិងកំណត់គម្លាត ។
៧) Document Pane: ជាកន្លែងដែលអ្នកត្រូវវាយ និងកែអក្សរក្នុងអត្ថបទ ។
៨) Scroll Bar: ជារបាមួយដែលអ្នកអាចធ្វើការរំកិលតាមជួរឈរ (ឡើងលើ ឬចុះក្រោម) និងតាមជួរដេក (ទៅឆ្វេង ឬទៅស្ដាំ) ។
៩) Zoom Control: អ្នកអាចចុចទាញលើបន្ទាត់មួយហៅថា Slid ដើម្បីធ្វើការពង្រីក ឬបង្រួមទំហំក្រដាសឱ្យធំ មកជិតភ្នែកងាយស្រួលមើលបានច្បាស់នឹងភ្នែក ។
១០) Document Views: អនុញ្ញាតឱ្យអ្នកធ្វើការបង្ហាញ ឬ អាន អត្ថបទតាមរបៀបផ្សេងៗពីគ្នា ដូចជា
ក) Read Mode: បង្ហាញ ឬអានអត្ថបទ ជាទម្រង់ពេញ
ខ) Print Layout: បង្ហាញ ឬអានអត្ថបទ ជាទម្រង់ទូទៅមួយដែលអ្វីដែលបានធ្វើ គឺនឹងលេចឡើងនៅពេលដែលអ្នកបោះពុម្ពចេញ ។
គ) Web Layout: បង្ហាញ ឬអានអត្ថបទ ជាទម្រង់វេបសាយ
១១) Page, Line និង Word Count: នៅចំណុចនេះ អ្នកអាចធ្វើការពិនិត្យមើលបានយ៉ាងរហ័សទៅលើចំនួនទំព័រ ចំនួនបន្ទាត់ និងចំនួនពាក្យដែលអ្នកបានវាយ ។