ការសិក្សាលើ Process និង Project Structure Laravel

អត្ថបទនេះគឺនិយាយទៅលើ Process និង Project Structure Laravel ហើយចំនុចមុនៗក៏បានបង្ហាញលោកអ្នកអំពី របៀបដំឡើង Laravel Framework Laravel នេះផងដែរ។ Laravel គឺជា Open Source PHP  Application Framework  ដែលមានលក្ខណះ MVC ​។ Laravel framework ត្រូវបានគេចាត់ទុក្ខជា Framework ដែលល្បីជាងគេក្នុងចំនោម Framework ល្បីៗជាច្រើនដូចជា៖ Syfony, Zend, Slim, micro, kohana, CodeIgniter , Yii…។​ខាងក្រោមនេះនឹងបង្ហាញអំពី Laravel  Structure

I. ទំរង់ Structure Laravel  នឹង Folder សំខាន់ៗ

II. ដំណើការរបស់ Laravel 

លោកអ្នកដឹងហើយ Process Laravel គឺលក្ខណះ MVC Stand for Model-View-Controller

  1. Model គឺជាកន្លែងមួយដែល Application Data object store ទុក្ខមានន័យថា គឺវាមានទំនាក់ទំនងទៅកាន់ Database
  2. View គឺអ្វីដែលត្រូវបានបង្ហាញមកកាន់ User ឬគ៏ UI នៅក្នុង browser បង្ហាញមកកាន់ Users។
  3. Controller គឺជាអ្នកកំនត់មួយដែលនៅក្នុងចន្លោះ រវាង Model និង View

 

ឧទាហរណ៏៖

ពេលដែល វាយបញ្ចូលពាក្យថា home នោះរត់ទៅកាន់ Rout ធ្វើការចាប់យក ដែលមានទីតាំងដូចខាងក្រោម៖

Location: app/http/routes.php

បន្ទាប់មកវាបានធ្វើការហៅ Controller មួយឈ្មោះថា homController ដែលមានទីតាំងដូចខាងក្រោម៖

Location: app/http/Controllers/homeController.php

នៅក្នុងcontroller មាន function មួយឈ្មោះថា​ index ហើយ Function នោះធ្វើការ Return view home page ដែលមានទីតាំងដូចខាងក្រោម៖

location: resources/views/home.blade.php

នៅក្នុង home.blade.php គឺខ្ញុំបានបង្ហាញ Message មួយគឺ This is home page

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version