OpenShift PaaS របស់ Redhat
កាលពីអត្តបទមុន Techfree បានលើកពី Heroku និង Apache Stratos ដែលជាប្រភេទ Platform as a Service របស់ Cloud Computing។ថ្ងៃនេះ Techfree និងលើកយក Platform as a Service មួយទៀតសម្រាប់បង្ហាញគឺ OpenShift ដែលជាប្រភេទ PaaS ដែលអាចអោយ Developer សរសេរកម្មវិធីប្រើប្រាស់ DotNet បានទៀតផង។
Openshift ត្រូវបានបង្កើតឡើងដោយ Redhat ដែលជាលីនុចមួយដែលមានឈ្មោះបោះសំលេងជាយូមកហើយ។ ការប្រើប្រាស់ពិតជាមានភាពងាយស្រួលណាស់ដោយអ្នកគ្រាន់តែមាន Account Github មួយជាការស្រេចបន្ទាប់មកអាចLogin ចូលទៅកាន់ Openshift តាមរយះ Github Account បានផងដែរនិងអាចបង្កើត Repository មួយនៅលើ Github រួចហើយ Copy Link នោះមកដាក់ចូលនៅក្នុង Project Openshift ជាការស្រេច ពេលនោះអ្នកនិងបាន Version Control មួយនិង Platform Development មួយនៅលើ Cloud ដោយមិនចាំបាច់ខ្វល់ច្រើនរឿងប្រើប្រាស់ IDE ផ្សេងៗ ឬត្រូវតម្លើង Subversion ផ្សេងៗនៅលើ Server ឬ កុំព្យូទ័ររបស់អ្នកនោះទេ។
បន្ទាប់មកទៀតអ្នកអាច Login ចូលទៅប្រើប្រាស់តាមរយះ Github Account របស់អ្នកបាន។បន្ទាប់មកទៀតយើងអាចចូលទៅបង្កើត Git repository មួយបានសម្រាប់ទុកប្រើប្រាស់
បន្ទាប់មកអ្នកអាចត្រលប់ចូលមកកាន់ OpenShift វីញរួចហើយ បង្កើត Project ថ្មីមួយ
ខាងក្រោមនេះអ្នកអាចជ្រើសរើសភាសារមកប្រើប្រាស់បាន ដូចជា DotNet ជាដើម ឬ Python តាមអ្វីដែលអ្នកចេះ
បន្ទាប់មកទៀតអ្នកអាច Copy git repo ចេញពី website git មកដាក់ក្នុងនេះបានដូចរូបខាងក្រោម។
គួរំលឹកផងដែរកាលពីជំនាន់មុន ប្រសិនបើយើងចង់សរសេរប្រូក្រាមមួយត្រូវមាន Framework Compiler ត្រូវតម្លើង IDE និង Server ដើម្បីអាច Develop Website ឬ App អ្វីមួយ។
ពេលនេះអ្នកអាចសរសេរ Code បានហើយ ដោយអាច Clone git របស់អ្នកមកដាក់លើ PC របស់អ្នកបាន និងសរសេរកូដហើយ pull ទៅកាន់ git ជាកាស្រេច។
អ្នកអាច Deploy App ផ្សេងៗបានដូចជា php ជាដើមរួចហើយ ដំណើរការវាបាន
ប្រសិនបើអ្នកមាន Domain អាច Link ទៅកាន់ Domain របស់អ្នកដើម្បីធ្វើតេសន៏បាន