ស្វែងយល់ពី Openstack Cloud Computing

Openstack ត្រូវបានគេស្គាល់ជាយូណាស់មកហើយថាជាប្រភេទ Cloud Computing មួយដែលធំជាងគេនិងពេញនិយមប្រើប្រាស់ផងដែរ បើប្រៀបធៀបទៅនិង Cloud Computing ផ្សេងៗ។

ថ្ងៃនេះ Techfree និងលើកយក Openstack យកមកតម្លើងនៅលើ CentOS 7 សម្រាប់ការធ្វើតេសន៏សាកល្បងនិងស្វែងយល់ពីមុខងារផ្សេងៗរបស់ Openstack

ដំបូងអ្នកត្រូវតម្លើង CentOS Server 7 ជា Minimal និងតម្រូវអោយមាន RAM: 4GB យ៉ាងតិច

បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Command ខាងក្រោមនេះដើម្បីដំណើរការរបស់វា ដោយត្រូវ Remove package មួយចំនួនដូចខាងក្រោមនេះចោល ព្រមទាំងបិទ Selinux ផងដែរ។

systemctl stop postfix firewalld NetworkManager

systemctl disable postfix firewalld NetworkManager

systemctl mask NetworkManager

yum remove postfix NetworkManager NetworkManager-libnm

បន្ទាប់មកទៀតអ្នកត្រូវតម្លើង Repo របស់ openstack ដូចខាងក្រោមនេះ

yum install https://www.rdoproject.org/repos/rdo-release.rpm 
តាមពិតទៅ Openstack នេះជាប្រភេទ All in one setup តែជាក់ស្តែងវិញគេមិនប្រើប្រាស់ដូចនេះទេគេត្រូវមាន Server ជាច្រើនដូចជា Storage, Hypvervisor, GUI ជាដើមដែលដំណើរការនៅលើកុំព្យូទ័រផ្សេៗគ្នា ដែលមានលក្ខណះជា Data Center
បន្ទាប់មកទៀតអ្នកត្រូវ update server សិន
yum  -y update

បន្ទាប់មកទៀតអ្នកត្រូវ restart server និងត្រូវតម្លើង openstack ដោយប្រើប្រាស់ command ដូចខាងក្រោមនេះ

yum install  openstack-packstack

បន្ទាប់មកអ្នកត្រូវបង្កើត Answer file មួយដូចខាងក្រោមនេះ
packstack --gen-answer-file=answerfile.conf

​បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Answer file នេះដើម្បី Configure openstack បានហើយដោយមើលតាមរូបខាងក្រោមនេះ
packstack --answer-file answerfile.conf


អ្នកត្រូវចាំរហូតដល់វាដំណើរការចប់រួចហើយអ្នកនិងបាន Username, password ដូចខាងក្រោមនេះ

ពេលនេះអ្នកអាចចូលទៅប្រើប្រាស់បានតាមរយះ Web browser របស់អ្នកបានហើយដោយអ្នកអាចចូលទៅមើល password admin នៅក្នុង file ដូចបង្ហាញនៅក្នុងរូបខាងលើនេះ

​បន្ទាប់មកអ្នកអាច login ចូលទៅកាន់ Dashboard របស់ openstack បានហើយ

អ្នកអាចប្រើប្រាស់ username និង password ចូលទៅប្រើប្រាស់បានហើយ

តាមពិតទៅធាតុរបស់ Cloud Computing មិនមានអ្វីខុសគ្នានោះទេគ្រាន់តែប្រើពាក្យខុសគ្នាដូចជា Network គេមិនហៅថាណិតវើកគេហៅថា Router ឬ ហៅឈ្មោះផ្សេងជំនួសវិញ
ដូចជា VM Guest គេហៅថាជា Instance ទៅវិញតែធាតុពិតនៅតែជា VM ដដែល។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version