Openstack ត្រូវបានគេស្គាល់ជាយូណាស់មកហើយថាជាប្រភេទ Cloud Computing មួយដែលធំជាងគេនិងពេញនិយមប្រើប្រាស់ផងដែរ បើប្រៀបធៀបទៅនិង Cloud Computing ផ្សេងៗ។
ថ្ងៃនេះ Techfree និងលើកយក Openstack យកមកតម្លើងនៅលើ CentOS 7 សម្រាប់ការធ្វើតេសន៏សាកល្បងនិងស្វែងយល់ពីមុខងារផ្សេងៗរបស់ Openstack
ដំបូងអ្នកត្រូវតម្លើង CentOS Server 7 ជា Minimal និងតម្រូវអោយមាន RAM: 4GB យ៉ាងតិច
បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Command ខាងក្រោមនេះដើម្បីដំណើរការរបស់វា ដោយត្រូវ Remove package មួយចំនួនដូចខាងក្រោមនេះចោល ព្រមទាំងបិទ Selinux ផងដែរ។
systemctl stop postfix firewalld NetworkManager systemctl disable postfix firewalld NetworkManager systemctl mask NetworkManager yum remove postfix NetworkManager NetworkManager-libnm
បន្ទាប់មកទៀតអ្នកត្រូវតម្លើង Repo របស់ openstack ដូចខាងក្រោមនេះ
yum install https://www.rdoproject.org/repos/rdo-release.rpm តាមពិតទៅ Openstack នេះជាប្រភេទ All in one setup តែជាក់ស្តែងវិញគេមិនប្រើប្រាស់ដូចនេះទេគេត្រូវមាន Server ជាច្រើនដូចជា Storage, Hypvervisor, GUI ជាដើមដែលដំណើរការនៅលើកុំព្យូទ័រផ្សេៗគ្នា ដែលមានលក្ខណះជា Data Center បន្ទាប់មកទៀតអ្នកត្រូវ update server សិន
yum -y update
បន្ទាប់មកទៀតអ្នកត្រូវ restart server និងត្រូវតម្លើង openstack ដោយប្រើប្រាស់ command ដូចខាងក្រោមនេះ
yum install openstack-packstack បន្ទាប់មកអ្នកត្រូវបង្កើត Answer file មួយដូចខាងក្រោមនេះ
packstack --gen-answer-file=answerfile
.conf
បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Answer file នេះដើម្បី Configure openstack បានហើយដោយមើលតាមរូបខាងក្រោមនេះ
packstack --answer-file answerfile.conf
អ្នកត្រូវចាំរហូតដល់វាដំណើរការចប់រួចហើយអ្នកនិងបាន Username, password ដូចខាងក្រោមនេះ
ពេលនេះអ្នកអាចចូលទៅប្រើប្រាស់បានតាមរយះ Web browser របស់អ្នកបានហើយដោយអ្នកអាចចូលទៅមើល password admin នៅក្នុង file ដូចបង្ហាញនៅក្នុងរូបខាងលើនេះ
បន្ទាប់មកអ្នកអាច login ចូលទៅកាន់ Dashboard របស់ openstack បានហើយ
អ្នកអាចប្រើប្រាស់ username និង password ចូលទៅប្រើប្រាស់បានហើយ
តាមពិតទៅធាតុរបស់ Cloud Computing មិនមានអ្វីខុសគ្នានោះទេគ្រាន់តែប្រើពាក្យខុសគ្នាដូចជា Network គេមិនហៅថាណិតវើកគេហៅថា Router ឬ ហៅឈ្មោះផ្សេងជំនួសវិញ
ដូចជា VM Guest គេហៅថាជា Instance ទៅវិញតែធាតុពិតនៅតែជា VM ដដែល។