ស្វែងយល់ពី Oxwall Social Community

ស្របពេលដែល Social Media ធំៗមួយចំនួនបាននិងកំពុងបោះជំហ៊ានយ៉ាងខ្លាំងនិងមានការប្រើប្រាស់នៅក្នុងសង្គមនាពេលបច្ចុប្បន្នដូចជា facebook, linkedin, twitter ជាដើម oxwall បានបង្កើតឡើងផងដែរដែលជាប្រភេទ Opensource នៅឡើយ។

ប្រសិនបើអ្នកមានបំណងចង់ បង្កើត Social Media សម្រាប់ប្រើប្រាស់នៅក្នុងស្រុកឬនៅក្នុងក្រុម សហគមន៏ណាមួយអ្នកអាចជ្រើសរើសប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ។

ថ្ងៃនេះ Techfree និងលើកយក Social Community មួយដែលមានលក្ខណះស្រដៀងគ្នាទៅហ្នឹង Hi5 មកតម្លើងនៅលើ CentOS 7 ដូចខាងក្រោមនេះ

ដំបូងអ្នកត្រូវតម្លើង mysql-server និង httpd server ជាមុនសិន និងប្រាដកថា service ដំណើរការត្រឹមត្រូវដោយប្រើប្រាស់ command ដូចខាងក្រោមសម្រាប់តម្លើងព្រមទាំង អោយ service start នៅពេលបើក server

yum install httpd -y

yum install mariadb mariadb-server -y

systemctl  enable mariadb

systemctl enable httpd

systemctl restart httpd

systemctl restart mariadb

បន្ទាប់មកទៀតអ្នកត្រូវដោនឡូត php 5.6 មកដាក់នៅលើ server របស់អ្នកផងដែរដោយត្រូវតម្លើង repo package ដូចខាងក្រោមនេះ

wget https://centos7.iuscommunity.org/ius-release.rpm

rpm  -ivh ius-*

yum install php56u php56u-pdo php56u-xml php56u-mbstring php56u-common php56u-cli php56u-mysqlnd php56u-xmlrpc php56u-mcrypt php56u-gd curl libcurl-devel -y

រួចហើយអ្នកអាចដោនឡូត oxwall ចេញពីតំណរនេះបាន រួចហើយអាច extract ដាក់ទៅក្នុង /var/www/html/ បន្ទាប់មកទៀតកំណត់ permission អោយ apache អាច read/write ទៅលើ file ទាំងនោះបាន។

chmod -R  755 /var/www/html/*

chown -R  apache:apache  /var/www/html/*

systemctl  restart httpd

អ្នកត្រូវបង្កើត database មួយដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ web browser ដើម្បីតម្លើង oxwall បានហើយ

 

បន្ទាប់មកទៀតអ្នកត្រូវបង្កើត crontab task មួយដូចខាងក្រោមនេះ

* * * * * /usr/local/bin/php /home/site/public_html/ow_cron/run.php

បន្ទាប់មកទៀតអ្នកនិងបាន Social Media communitry មួយ

បន្ទាប់មកទៀតអ្នកអាចតម្លើង plugin ចូលសម្រាប់ប្រើប្រាស់បានហើយ និងចុងក្រោយអ្នកអាច ចូលទៅកាន់ Social Media Page បានហើយ

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version