ស្វែងយល់ពី Platform as a Service នៅក្នុង Cloud Computing

នាពេលបច្ចុប្បន្នការប្រើប្រាស់  Cloud Computing ត្រូវបានពេញនិយមពីសំណាក់អ្នកអាយធី និង អ្នកប្រើប្រាស់ទូទៅ គ្រាន់តែអ្នកខ្លះមិនដឹងថាខ្លួនកំពុងតែប្រើជាបច្ចេកវិទ្យាអ្វី។ នៅក្នុង Cloud Computing Service មាន ៣ ប្រភេទ គឺ Infrastructure as a Service, Platform as a Service, Software as a Service។

Cloud Computing ត្រូវបានគេចែកជា ៣ផ្នែកទៅទៀតគឺមានដូចជា Public, Hybrid, និង Private ដែល Public សំដៅទៅលើ Platform ផ្សេងៗដែលដាក់អោយប្រើប្រាស់ជាសាធារណះដូចជា Google App, Facebook App ជាដើម ទាំងនេះសុទ្ធតែជា Public PaaS ដែលអាចអោយ Developer សរសេរប្រូក្រាមនៅលើ Google Platform ដោយមិនចាំបាច់ត្រូវការប្រើប្រាស់ IDE តម្លើងនៅលើ Computer នោះទេ ចំណែក Hybrid សម្រាប់ប្រើប្រាស់ public លាយជាមួយ និង Private ។

ថ្ងៃនេះ Techfree និងលើក យក Platform ដែលកំពុងពេញនិយមមួយ ឈ្មោះថា heroku មកបង្ហាញ ដោយអ្នកមិនចាំបាច់មាន តម្លើង Server នៅផ្ទះ ឬនៅកន្លែងការងារនោះទេ គ្រាន់តែមាន laptop មួយអាចបើក Web browser និង ភ្ជាប់ទៅកាន់ អ៊ីនធឺណិតជាការស្រេច ព្រោះគ្រប់យ៉ាងចង់បង្កើត App អ្វីមួយអាចសរសេរហើយ Save ទុកនៅលើ Cloud បានងាយស្រួល ចង់ Access Data ចេញពីណាមកណាបានតាមចិត្តគ្រាន់តែដឹង Connection និង​ Protocol។

រូបខាងក្រោមនេះជាការសាកល្បងប្រើប្រាស់ Test របស់ herokuដែលត្រូវបានផ្តល់អោយ  ដោយគ្រាន់តែយើង Register ជាមួយ Email របស់យើង

 

អ្នកអាចចុះឈ្មោះនិងចាប់ផ្តើមប្រើប្រាស់បានដូចខាងក្រោមនេះ

នៅពេលដែលដំណើរការចប់យើងនិងបាន Platform មួយសម្រាប់សរសេរប្រូក្រាមដោយខ្លួនឯងបានហើយ អ្នកអាចប្រើប្រាស់ភាសារអ្វីសរសេរក៏បានដែរអាស្រ័យតាមអ្វីដែលអ្នកចេះដូចជា ruby, python, php ជាដើម។

អ្នកអាចតេសន៏សាកល្បងមើលក៏បានថាតើ App របស់អ្នកដំណើរការបានល្អឬទេ ដោយគ្រាន់តែចុចលើ OpenApp ជាការស្រេច។

សម្រាប់ Deployment វិញអ្នកអាចទុកនៅក្នុង heroku git, githut ឬ Dropbox ជាដើម ឬ អ្នកអាច​ Clone ទៅកាន់ កុំព្យូទ័ររបស់អ្នកបាន។

ចំពោះ Database វិញអ្នកអាចប្រើប្រាស់បានដោយបង្កើត Database ដូចរូបខាងក្រោមនេះ

មាន Platform as a Service ជាច្រើនទៀតរបស់ Opensource ដូចជា Apache Stratos, OpenShift ដែលអាចប្រើប្រាស់បាន។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version