Constant variable ក្នុង VB.NET
អត្ថបទនេះខ្ញុំនឹងធ្វើការពន្យល់លោកអ្នកពីការប្រើប្រាស់អំពី Constant variable ក្នុងភាសា VB.NET។ យើងបានដឹងហើយថា variable អាចប្រែប្រួលតម្លៃរបស់វាគ្រប់ពេលទៅតាមការ assign តម្លៃថ្មីទៅឲ្យវា។មានពេលខ្លះយើងចង់ឲ្យ variable យើងបានបង្កើតមានតម្លៃមួយថេរនោះយើងចាំបាច់ត្រូវប្រើ constant variable។ វាជា variable ដែលមិនអាចផ្លាស់ប្តូរតម្លៃបាន ពេលបង្កើត constant variable ត្រូវប្រើ keyword const ហើយដាច់ខាតត្រូវ assign តម្លៃទៅឲ្យវានៅពេលនោះ។
Const PI = 3.14149
PI=3.14149 //មិនអាចផ្តល់តម្លៃជាលើកទីពីរបានទេ
ឩទាហរណ៍៖
ប្រភេទទិន្នន័យ (DataType)
នៅក្នុងភាសា vb.net Data Type គឺជាប្រភេទនិងជាដែនកំណត់នៃតម្លៃមួយដែលក្រោយពេលអថេរមួយបានបង្កើតជាមួយនឹង data type នោះ វាមានលទ្ធភាពអាចទទួលយកតម្លៃនោះបាន។
1) ចំនួនគត់ Integer
Dim As x integer =3;
Dim As y integer y=30.5; //Error
Integer ជា DataType មួយសម្រាប់ផ្តល់លទ្ធភាពដល់ Variable ផ្ទុកតម្លៃជាចំនួនគត់ដែលគិតចាប់ពី –2,147,483,648 ទៅ 2,147,483,647 ។
Dim x As Integer =102
Dim s As String =“123”
MessageBox.Show(x+s)
លទ្ធផលដែលទទួលបានគឺ“102123”មិនមែន “225” ទេ។រាល់តម្លៃដែលបានធ្វើប្រមាណវិធីជាមួយនោះវានឹងបំលែងទៅជាប្រភេទstringដោយស្វ័យប្រវត្តិ។
ឩទាហរណ៍៖
2)ចំនួនពិត(floating point number)
float score=99.5F;
Float ជា DataType មួយសម្រាប់ផ្តល់លទ្ធភាពដល់ Variable ផ្ទុកតម្លៃជាចំនួនទស្សភាគដែលគិតចាប់ពី 1.5 × 10-45 ទៅ 3.4 × 1038
3) ប្រភេទទិន្នន័យ String
String ជា DataType មួយសម្រាប់ផ្តល់លទ្ធភាពដល់ Variable ផ្ទុកតម្លៃជាstring។ string ជាបណ្តុំនៃតួអក្សរឬសញ្ញា ដែលសរសេរក្នុងចន្លោះសញ្ញា double quote “ ” ។ឧទាហរណ៍ “Hello” ។
Dim str As Strng =“welcome to Techfree.info” ;