ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាងគេរបស់អាមេរិក រួមមានទំាង ក្រុមហ៊ុន Apple, Facebook, Google បានបោះជំហាន ចូលក្នុងការប្រយុទ្ធប្រឆាំងដើម្បីប្រឆាំងជំទាស់នឹងច្បាប់ (បទបញ្ជាប្រធានាធិបតី) របស់លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍។
មានមនុស្សរាប់សិបនាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យារួមសរុបមាន 97 ក្រុមហ៊ុនការហាមឃាត់ការធ្វើដំណើរនេះនឹងធ្វើឱ្យវិនិយោគិនក្នុងការកសាងប្រតិបត្ដិការនៅក្រៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលបានចុះហត្ថលេខា លើញ្ញត្តិតវ៉ាខាងលើមានដូចជា៖ Apple, Facebook, Google, ក្រុមហ៊ុន Intel, ក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Netflix Inc , Twitter, AirBnb, Dropbox, eBay, Kickstarter, LinkedIn, Lyft, Mozilla, PayPal, Uber និងក្រុមហ៊ុន Yelp ដែលសុទ្ធតែមានគោលបំណងរារាំងការអនុវត្តន៍បទបញ្ជា របស់លោក ដូណាល់ ត្រាំ៕
ក្រុមហ៊ុនទាំងអស់នេះបានដាក់ញត្តិតវ៉ាមួយទៅកាន់តុលាការដើម្បីប្រឆាំងជំទាស់នឹងច្បាប់ (បទបញ្ជាប្រធានាធិបតី) របស់លោក Donald Trump ស្ដីពីជនអន្តោប្រវេសន៍ និងការហាមឃាត់ជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនចំនួន៧ (អ៊ីរ៉ង, អ៊ីរាក់, ស៊ីរី, លីប៊ី, សូម៉ាលី,ស៊ូដង់ និងយេមែន) ដោយមានការប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរបស់លោក Donald Trump ថានឹងអាចបំផ្លាញយ៉ាងសំខាន់ដល់ពាណិជ្ជកម្ម ព្រមទាំងកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគមកកាន់សហរដ្ឋអាមេរិកនេាះ។
កាលពីសប្តាហ៍មុនពួកគេបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម តែនៅក្នុងសប្តាហ៍នេះពួកគេនឹងទៅដល់ប្រព័ន្ធតុលាការហើយដោយមានការអះអាងប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ដោយលោកបានរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ថ្មីទៅលើមនុស្សមានជាតិសាសន៍មូស្លីមទាំងប្រាំពីរប្រទេសមានដូចជាប្រទេស ” អ៊ីរ៉ង់, អ៊ីរ៉ាក់, ប្រទេសស៊ីរី, យេម៉ែន, សូម៉ាលី, ស៊ូដង់និងលីប៊ី ក្នុងការហាមឃាត់ជនអន្តោប្រវេសន៍មិនអោយចូលមកទឹកដីអាមេរិករបស់ខ្លួនឡើយ៕