អត្ថបទនេះខ្ញុំនឹងធ្វើការពន្យល់លោកអ្នកពីការប្រើប្រាស់អំពីការដាក់ឈ្មោះ អោយ variable និង ការផ្តល់តម្លៃ អោយ variableក្នុងភាសា VB.NET។
ការដាក់ឈ្មោះឲ្យ variable គឺ ១) មិនអាចផ្តើមដោយលេខ ២) អាចជាអក្សរពី a-z ឬ A-Z ឬលេខ 0-93 ៣) គួរដាក់ឈ្មោះឱ្យមានន័យគ្រប់គ្រាន់ ៤) មិនត្រូវមានផ្ទុកសញ្ញាពិសេស ដូចជា *, -, /, +, (, ), &, #, @,. ,\, “,….
5. មិនត្រូវមានឈ្មោះជាន់ keyword ដូចជា int, float, bool, return,…
6. មិនអាចដកឃ្លា តែអាចជំនួសដោយសញ្ញា _ បាន។
7. គ្រប់ variable មានលក្ខណៈ sensitive មានន័យថាវាចែកដាច់រវាងអក្សរតូច និងអក្សរធំ។
8. មិនអាចមានឈ្មោះដូចគ្នាក្នុង block តែមួយ
Dim a As float
Dim A As float // A ខុសពី a
Dim a As Integer // error ព្រោះ a មានម្តងហើយ
ឩទាហរណ៍៖

- ការផ្តល់តម្លៃឲ្យ variable
Dim message AS String
message =“Hello Students!”;
សញ្ញា = ជាសញ្ញាសម្រាប់ផ្តល់តម្លៃទៅកាន់ variable
អ្វីដែលស្ថិតពីក្រោយសញ្ញា = គឺជាតម្លៃដែលត្រូវផ្តល់ទៅឲ្យ variable
ចំនាំ៖ តម្លៃដែលត្រូវផ្តល់ឲ្យ variable ដាច់ខាតត្រូវមានប្រភេទទិន្នន័យដូចទៅនឹង ប្រភេទទិន្នន័យរបស់ variable ដែលបានបង្កើត។ យើងក៏អាចផ្តល់តម្លៃទៅកាន់ variable នៅខណៈដែលបង្កើតវាបានដែរ ។
ឩទាហរណ៍៖

ចែករំលែកអត្ថបទនេះទៅកាន់៖

អត្ថបទនេះ Techfree និង ធ្វើកាពន្យល់លោកអ្នកអំពីការ Variable និង ការប្រកាស Variable ។ Variable ជាឈ្មោះតំណាងក្នុងការរក្សារទុកទិន្នន័យបណ្តោះអាសន្ននៅក្នុង memory(RAM)នៅពេលដែលកម្មវិធីកំពុងដំណើរ ការ។ វានឹងត្រូវបានបាត់បង់ទៅវិញនៅ ពេលកម្មវិធីត្រូវបានបិទ ឬ ដោយការសេសេរកូដណាមួយ។ របៀបនៃការបង្កើត variable ការដាក់ឈ្មោះឲ្យ variable នៅក្នុងភាសា C# ការដាក់ឈ្មោះឲ្យ variable គឺ មិនអាចផ្តើមដោយលេខ អាចជាអក្សរពី a-z ឬ A-Z ឬលេខ 0-9 គួរដាក់ឈ្មោះឱ្យមានន័យគ្រប់គ្រាន់ មិនត្រូវមានផ្ទុកសញ្ញាពិសេស ដូចជា *, -, /, +, (, ), &, #, @,. ,\, “,…. ការផ្តល់តម្លៃឲ្យ variable សញ្ញា =…
In "ភាសាកុំព្យូទ័រ"

Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។ អត្ថបទនេះនឹងបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Variable ក្នុងភាសា Javascript ។ ការដាក់ឈ្មោះ Variable ការដាក់ឈ្មោះអថេរនៅក្នុងភាសា Javascript គឺត្រូវធ្វើឡើងដោយគោរពទៅតាមច្បាប់ដែលបានកំណត់ដូចខាងក្រោមៈ ឈ្មោះមួយអាចតំណាងឲ្យអថេរមួយប៉ុណ្ណោះ។ ដូច្នេះឈ្មោះអថេរមិនអាចដាក់ជាន់គ្នាបានទេ។ ឈ្មោះអថេរអាចជាការបន្សំគ្នារវាង អក្សរ(អង់គ្លេស) លេខ សញ្ញា Underscore និងសញ្ញាដុល្លារ ។ ឈ្មោះអាចចាប់ផ្តើមដោយសញ្ញា $ និង _ (ប៉ុន្តែគេមិនសូវប្រើជាទូទៅ)។ ឈ្មោះដែលប្រើអក្សរធំ ខុសពីឈ្មោះដែលប្រើអក្សរតូច (Case sensitive)។ ឈ្មោះមិនត្រូវដាក់ជាន់នឹងពាក្យគន្លឹះនៃភាសា Javascript ទេ(if else new class ...)។ ប្រភេទតម្លៃនៃ Variable Variable អាចផ្ទុកតម្លៃជាប្រភេទចំនួន និងអក្សរ។ នៅក្នុងភាសាកុំព្យូទ័រអក្សរ ឬពាក្យត្រូវបានគេហៅថា…
In "ភាសាកុំព្យូទ័រ"

អត្ថបទនេះខ្ញុំនឹងធ្វើការពន្យល់លោកអ្នកពីការប្រើប្រាស់អំពី Constant variable ក្នុងភាសា VB.NET។ យើងបានដឹងហើយថា variable អាចប្រែប្រួលតម្លៃរបស់វាគ្រប់ពេលទៅតាមការ assign តម្លៃថ្មីទៅឲ្យវា។មានពេលខ្លះយើងចង់ឲ្យ variable យើងបានបង្កើតមានតម្លៃមួយថេរនោះយើងចាំបាច់ត្រូវប្រើ constant variable។ វាជា variable ដែលមិនអាចផ្លាស់ប្តូរតម្លៃបាន ពេលបង្កើត constant variable ត្រូវប្រើ keyword const ហើយដាច់ខាតត្រូវ assign តម្លៃទៅឲ្យវានៅពេលនោះ។ Const PI = 3.14149 PI=3.14149 //មិនអាចផ្តល់តម្លៃជាលើកទីពីរបានទេ ឩទាហរណ៍៖ ប្រភេទទិន្នន័យ (DataType) នៅក្នុងភាសា vb.net Data Type គឺជាប្រភេទនិងជាដែនកំណត់នៃតម្លៃមួយដែលក្រោយពេលអថេរមួយបានបង្កើតជាមួយនឹង data type នោះ វាមានលទ្ធភាពអាចទទួលយកតម្លៃនោះបាន។ 1) ចំនួនគត់ Integer Dim…
In "ភាសាកុំព្យូទ័រ"