jenkin ជាប្រភេទ Open Source សម្រាប់ប្រើប្រាស់គ្រប់គ្រងទៅលើ Project ផ្សេងៗដូចជា python,github,ruby,docker,continue delivery, android, c/c++ និងប្រភេទProject ផ្សេងជាដើម ដោយសារតែ Jenkin មាន plugin ជាច្រើនអាចអោយប្រើប្រាស់បានដូចជា subversion, git ជាដើមសម្រាប់ប្រើប្រាស់។
សម្រាប់អ្នកអាយធីដែលគ្រប់គ្រងទៅលើ Project Development ផ្សេងៗច្បាស់ជាត្រូវការ tool ដើម្បីជាជំនួយសម្រាប់ប្រើប្រាស់គ្រប់គ្រងទៅលើ Code, project timeline និង ធ្វើតេសន៏កូដ និង feedback ត្រលប់មកវិញដូចជា មានកំហុសឬការកែប្រែអ្វីមួយ។ប្រសិនបើអ្នកប្រើប្រាស់ Github ឬ sub version ផ្សេងៗវាមានកំរិតនៅឡើយតែប្រសិនបើអ្នកប្រើប្រាស់ Jenkin អាចជួយបានដោយសារតែវាមាន plugin ច្រើនប្រភេទដូចជា git, subversion ផ្សេងៗ សម្រាប់ការងារ project management បែប System Development រាប់រយប្រភេទ។
ខាងក្រោមនេះជាការតម្លើង Jenkin នៅលើ CentOS 6 ដែលការតម្លើងមានភាពងាយស្រួលណាស់ដោយគ្រាន់តែធ្វើតាមជំហ៊ានខាងក្រោមនេះជាការស្រេច។
yum install java-1.6.0-openjdk
wget -O /etc/yum.repos.d/jenkins.repo http://pkg.jenkins-ci.org/redhat/jenkins.repo
rpm –import http://pkg.jenkins-ci.org/redhat/jenkins-ci.org.key
yum install jenkins
chkconfig –level 35 jenkins on
service jenkins restart
បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ Web Browser និងតម្លើងបានហើយ ដោយអ្នកត្រូវ បង្កើត username និង password ជាមុនសិន ដែល password ត្រូវបានរក្សារទុកនៅក្នុង file /var/lib/jenkins/secrets/initialAdminPassword ដោយអ្នកត្រូវ Copy ចេញពី file នេះ រួចហើយយកមក paste ចូលក្នុង web base វិញ ទើបឈានដល់រូបខាងក្រោមនេះដែលតម្រូវអោយអ្នកតម្លើង plugin ផ្សេងៗដើម្បីប្រើប្រាស់។
បន្ទាប់មកអ្នកត្រូវរង់ចាំរហូតដល់ចប់
បន្ទាប់មកទៀតអ្នកអាចបង្កើត Administrator មួយទៀតឬប្រើប្រាស់ Admin user ដែលបានបង្កើតពីមុនក៏បាន
ចុងក្រោយអ្នកនិងបាន jenkin មួយសម្រាប់ប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើ project ផ្សេងៗបាន
ដូចនេះប្រសិនបើអ្នកជ្រើសរើសយក jenkin សម្រាប់ធ្វើជា Management ទៅលើ Project របស់អ្នកវាល្អណាស់ព្រោះថាវាមាន Plugin ច្រើនមុខច្រើនប្រភេទ ជាជាងការជ្រើសរើសយក subversion តែមួយមកប្រើប្រាស់បានតែមួយមុខ។