ស្វែងយល់ពី Odoo ERP
ERP ជាប្រភេទ System ម្យ៉ាងដែលអាចអោយអ្នកអាយធីយកទៅ Customize បានសព្វបែបយ៉ាងអាស្រ័យទៅតាមប្រភេទ Business ឬ ការងារជាក់ស្តែងដោយសារតែ ERP មានស្នូលវាស្រាប់ដូចនេះយើងគ្រាន់តែបន្ថែម Module ផ្សេងៗដែលយើងត្រូវការឬយើងត្រូវបង្កើត Module ដោយខ្លួនឯងដើម្បីដាក់ចូលទៅក្នុង ERP ដើម្បីអាចប្រើប្រាស់បាន។
ថ្ងៃនេះ Techfree និងលើកយក odoo ដែលជាប្រភេទ Open Source មកបង្ហាញដោយតម្លើងនៅលើ CentOS 7។ តែអ្នកអាចតម្លើងវាបាននៅលើ Windows Server ឬ លីនុច Ubuntu ជាដើម។
Odoo ជាប្រភេទ Open ERP ដែលប្រើប្រាស់ Python ដើម្បីបង្កើតជាModule និង Generate ទៅជា web server ផ្សេងៗជាដើម។
ខាងក្រោមនេះជាការតម្លើង Odoo 9 ដោយអ្នកត្រូវធ្វើដូចខាងក្រោមនេះ ត្រូវ upgrade CentOS 7 ដោយប្រើប្រាស់ command
yum -y update
អ្នកអាចត្រូវរង់ចាំរហូតដល់ update ចប់ប្រហែលជាកន្លះម៉ោងអាស្រ័យលើល្បឿនកុំព្យូទ័ររបស់អ្នកនិងល្បឿនអ៊ីនធឺណិតផងដែរ។បន្ទាប់មកទៀតអ្នកត្រូវលុប mariadb ចោល ប្រសិនបើមាន
yum remove mariadb mariadb-server -y
បន្ទាប់មកទៀតអ្នកត្រូវតម្លើង Epel repo មួយដើម្បីទុកគ្រាន់ដោនឡូត dependency នៅពេលដែលតម្លើង postgresql database និង python
yum -y install epel-release
បន្ទាប់មកទៀតអ្នកត្រូវ តម្លើង postgresql database server
yum -y install postgresql-server
បន្ទាប់មកទៀតអ្នកត្រូវ initialized database មួយសិន
postgresql-setup initdb
បន្ទាប់មកទៀតអ្នកត្រូវ start service postgresql ព្រមទាំង អោយវាដំណើរការ Service នៅពេលដែល បើក Server
systemctl start postgresql
systemctl enable postgresql
បន្ទាប់មកទៀតអ្នកត្រូវបង្កើត Repo file មួយនៅក្នុង /etc/yum.repos.d/odoo.repo បន្ទាប់មកសរសេរដូចខាងក្រោមនេះដាក់ចូលក្នុង file នោះ និងចុងក្រោយ save វាទុក។
[odoo-nightly]
name=Odoo Nightly repository
baseurl=http://nightly.odoo.com/9.0/nightly/rpm/
enabled=1
gpgcheck=1
gpgkey=https://nightly.odoo.com/odoo.key
បន្ទាប់មកទៀតអ្នកអាចតម្លើង odoo បានហើយដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ
yum install -y odoo
និងបន្ទាប់មកទៀតអ្នកអាច start service និង អោយវាដំណើររាល់ពេលដែល Server បើក
systemctl start odoo
systemctl enable odoo
បន្ទាប់មកទៀតអ្នកអាចចូលទៅកែ file ដើម្បីកំណត់ master password បាន
vi /etc/odoo/openerp-server.conf
admin_passwd = admin
បន្ទាប់មកទៀតអ្នកត្រូវ restart service odoo និងចុងក្រោយអាចប្រើប្រាស់បានហើយ
អ្នកអាចតម្លើង package មួយចំនួនដូចខាងក្រោមនេះបានប្រសិនបើអ្នកចង់អោយអាច export html ទៅជា pdf ជាដើម។
yum install fontconfig libpng libX11 libXext libXrender xorg-x11-fonts-Type1 xorg-x11-fonts-75dpi
អ្នកអាចចូលទៅក្នុង web browser បន្ទាប់មកទៀតអ្នកចូលទៅកាន់ IP Server របស់អ្នក
ឧទាហរណ៏ដូចជា http://192.168.153.136:8069 អាស្រ័យទៅលើ Server របស់អ្នកជាក់ស្តែង។ បន្ទាប់មកទៀតអ្នកគ្រាន់តែដាក់ឈ្មោះ Database និង Email សម្រាប់ធ្វើជា Administrator Account សម្រាប់ ចូលទៅប្រើប្រាស់ពេលក្រោយ។
ចុងក្រោយអ្នកនិងបាន odoo server មួយដែលអាចប្រើប្រាស់បាន
អ្នកអាចចូលទៅ Add Application បានឬចូលទៅ ដោនឡូត មកបន្ថែមទៀតបានច្រើនទៀតផងដោយអ្នកគ្រាន់តែចូលទៅកាន់ Administrator-> About -> Activate Developer Mode
បន្ទាប់មកទៀតអ្នកអាចចូលទៅដោនឡូត Module ផ្សេងៗចេញពី website របស់ odoo បានដោយត្រូវមើលតាម Version ផងដែរ Module Version អោយត្រូវគ្នាជាមួយ odoo core របស់យើងផងដែរ ប្រសិនបើមិនដូចនេះទេវាអាច Error។
នៅពេលដែលអ្នកដោនឡូតបានហើយអ្នកត្រូវ Extract វាយកទៅដាក់នៅក្នុង
/usr/lib/python2.7/site-packages/openerp/addons
បន្ទាប់មកទៀតអ្នកអាច Restart odoo និងចូលទៅកាន់ web browser របស់អ្នករួចហើយស្វែងរក package ដែលអ្នកបាន copy យកទៅដាក់។
ប្រសិនបើអ្នកចង់តម្លើងវាអ្នកអាចតម្លើងវាបានដោយគ្រាន់តែចុច install និងរង់ចាំរហូតដល់ចប់ជាការស្រេច។ ប្រសិនបើអ្នកចង់បង្កើតអ្នកអាចមើលតាម module sample បាននៅក្នុង /usr/lib/python2.7/site-packages/openerp/addons
ចំពោះការតម្លើងប្រសិនបើអ្នកចូលចិត្ត ubuntu អ្នកអាចតម្លើងតាម ubuntu ឬ អ្នកចូលចិត្ត CentOS អាចតម្លើងនៅលើ CentOS បាន។