ស្វែងយល់ពី Open Source Hotspot GraseHotspot
កាលពីអត្តបទមុនអ្នកធ្លាប់បានដឹងរួចហើយថាអ្វីទៅជាHotspot នៅក្នុង Mikrotik Router ដោយសារតែវាមានស្រាប់នៅក្នុង RouterOS។ អត្តបទនេះ Techfree និងលើកយក Open Source GraseHotspot មកបង្ហាញ។
អ្នកច្បាស់ជាធ្លាប់ដឹងហើយថានៅតាមកន្លែងកំសាន្តញាំអាហាផ្សេងៗតែងតែមាន Hotspot។ ព្រោះថា hotspot ជាមេកានិចមួយក្នុងការចែកចាយ Wifi ទៅកាន់ អ្នកដែលមកកំសាន្តឬញាំអីផ្សេងៗបានក្នុងរយះពេលខ្លីមានកំណត់ណាមួយ
នៅក្នុង Mikrotik អ្នកប្រហែលជាពិបាកប្រសិនបើអ្នកត្រូវការ Integrated ជាមួយ Social Media ផ្សេងៗជាដើម តែ Open Source Hotspot វិញមានលក្ខណះងាយស្រួលជាងដោយសារតែវាប្រើប្រាស់លីនុចសម្រាប់ធ្វើជា Hotspot Server និង យកលីនុចដើរតួជាអ្នកចែកអ៊ីនធឺណិតសម្រាប់ប្រើប្រាស់នៅក្នុង Hotspot នោះដែរ។
ចំពោះ Grasehotspot នេះជាប្រភេទ Hotspot ម្យ៉ាងដែលប្រើប្រាស់នៅលើ Debian/Ubuntu សម្រាប់ Unbutu វិញប្រើប្រាស់ Ubuntu Desktop 14 និងស្រាប់ Ubuntu Server 12 TLS
អ្នកអាចតម្លើងបានដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ នោះវានិងរៀបចំសម្រាប់អ្នករហូតដល់ចប់ តែអ្វីដែលសំខាន់អ្នកត្រូវមាន Unbutu Server មួយដែលមាន Network Card ចំនួន២ដោយមួយជា WAN និង មួយទៀតជា LAN សម្រាប់ Share Hotspot ទៅកាន់ អ្នកប្រើប្រាស់។អ្នកអាចមើលការតម្លើងនៅក្នុងនេះក៏បាន GraceHotspot
wget http://packages.grasehotspot.org/pool/main/g/grase-repo/grase-repo_1.6_all.deb
sudo dpkg -i grase-repo_1.6_all.deb
sudo apt-get update
sudo apt-get install grase-www-portal grase-conf-freeradius grase-conf-openvpn
បន្ទាប់ពី Run command ទាំងអស់នេះហើយអ្នកអាចរង់ចាំរហូតដល់វាតម្លើងចប់ដោយខ្លួនវាមិនបាច់ធ្វើអ្វីទេ ពេលដែលវាតម្លើងចប់អ្នកអាចចូលទៅប្រើប្រាស់បានហើយ។username: admin, password: hotspotadmin
អ្នកអាចចូលទៅ Configure បាននិងអាចបង្កើត username និងកំណត់ Speed អោយទៅ Client ប្រើប្រាស់បាន។
អ្នកអាចកំណត់មួយម៉ោងជាដើមឬកំណត់តាមរយះ Data Limit តាមចិត្តរបស់អ្នកនិងចុងក្រោយអ្នកអាច print ticket ចេញសម្រាប់ Customer បាន។វាពិតជាងាយស្រួលប្រសិនបើអ្នកចង់សរសេរកូដបន្ថែមផ្សេងៗព្រោះភាគច្រើនជា php និង html
ដំបូងពេលអ្នកចូលទៅកាន់ Website ណាមួយវានិងនាំអ្នកទៅកាន់ hotspot មុនដោយអោយអ្នកបំពេញពត៏មានរួចរាល់ទើបអោយអ្នកប្រើប្រាស់ អ៊ីនធឺណិតបាន។