ចំនុចមួយចំនួនដែលអ្នកប្រើប្រាស់ Windows គួរប្រយ័ត្ន

អ្នកប្រាកដជាធ្លាប់ប្រើប្រាស់ Windows រាល់ថ្ងៃហើយជាពិសេស Windows Server ឬ Windows XP ជាដើម តើអ្នកបានដឹងលំអិតពី Security របស់វាទេ នៅពេលដែលអ្នកចង់ Share អ្វីមួយនៅក្នុងណិតវើក?

វាពិតជាមានគ្រោះថ្នាក់ដល់កុំព្យូទ័របស់អ្នកនៅពេលដែលអ្នកមិនបានពិនិត្យអោយបានត្រឹមត្រូវថាតើមានអ្វីដែល បាន ចែករំលែកទៅកាន់ណិតវើករបស់អ្នកអោយសមាជិកនៅក្នុងណិតវើករបស់អ្នកប្រើប្រាស់បាន ជាពិសេសនៅពេលដែលកុំព្យូទ័រគេមានមេរោគវានិងឆ្លងចូលមកកាន់ កុំព្យូទ័ររបស់អ្នកបាន តាមរយះការចែករំលែកនេះ។

នៅក្នុង Windows មានចំនុចមួយដែលអ្នកមិនគួរបិទវានោះទេជាពិសេសនៅក្នុងរូបខាងក្រោមនេះ នៅពេលដែលអ្នកចូលទៅកាន់ Network and Sharing Center

windows_tip

ប្រសិនបើអ្នក turnoff public sharing នោះ Windows មិនshare public folder ទៅកាន់អ្នកផ្សេងនៅក្នុងណិតវើកជាមួយគ្នានោះទេ។

use 128bits មានន័យថាសម្រាប់ប្រើប្រាស់ចែករំលែកអោយតែ Windows 7 ឡើងទៅ អាច Access ចូលមកកាន់កុំព្យូទ័ររបស់អ្នកបាន។

enable 40-56bits សម្រាប់ចែករំលែកអោយទៅ Windows សេរីទាបដូចជា Windows XP ជាដើម

ចំនុចខាងក្រោមជាចំនុចដែលត្រូវប្រយ័ត្នជាងគេព្រោះថាគ្រប់ពេលអ្នកចែករំលែកឯកសារអ្វីមួយទៅកាន់អ្នកដទៃអ្នកត្រូវប្រយ័ត្នអោយមែនទែនព្រោះបើអ្នកបិទ turn off password protect នោះអ្នកដទៃអាច ប្រើប្រាស់បានគ្រប់គ្នាបើទោះបីគេមិនស្គាល់ username and password នៅលើកុំព្យូទ័ររបស់អ្នកក៏ដោយ។

អ្វីដែលអ្នកត្រូវដឹងនៅចំនុចនេះ Windows ទាំងអស់តែងតែ Share File ជាប្រភេទ hidden ដូចនេះគ្រប់ Drive ទាំងអស់នៅក្នុង Windows និង Share ដោយ Automatic នៅពេលដែលអ្នកបើកកុំព្យូទ័រ។

hidden_share

ប្រសិនបើអ្នកបិទ Security for sharing ហើយអ្នកមិនបានបិទ Autosharing នោះទេ។

អ្នកអាចបិទ Autosharing ដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

netshare

ជំរើសល្អមួយទៀតអ្នកអាចសរសេរ Command ដូចក្នុងរូបខាងលើរួចហើយ save ទៅជា file.bat និងកំណត់អោយវា Run នៅពេលដែលបើក Windows របស់អ្នកដោយប្រើប្រាស់ Schedule Task។