Sentora អាចជំនួស Cpanel បាន
Web Administrator ច្បាស់ជាស្គាល់ច្បាស់ណាស់នៅពេលដែលគេនិយាយពី Cpanel ជាប្រភេទ Enterprise Web Hosting Panel អាចអោយអ្នកដែលធ្វើការងារខាងផ្នែក Hosting Service ងាយស្រួលគ្រប់គ្រង Hosting Package សម្រាប់លក់អោយទៅអតិថិជន។
អ្នកប្រាកដជាដឹងហើយសព្វថ្ងៃនេះការប្រើប្រាស់ Hosting Website បែប Share Resource គ្នានៅតែពេញនិយមសម្រាប់អ្នកដែលមិនសូវពូកែផ្នែកខាងលីនុចឬ Server តែចំពោះអ្នកជំនាញឬអ្នកដែលយល់ដឹងច្រើនពី Server គេច្បាស់ជាប្រើប្រាស់ VPS, Docker ជាដើម ដូចជា ទិញ VPS Docker នៅ Digital Ocean ជាដើម។
ថ្ងៃនេះ Techfree និងលើកយក Open Source Web Hosting Panel ឈ្មោះថា Sentora ដែលជាប្រភេទ Open Source មកបង្ហាញ ដែលមានការតម្លើងដូចខាងក្រោមនេះ
ខាងក្រោមនេះជាការតម្លើង Sentora នៅលើ CentOS 7
មុននិងអ្នកតម្លើងវាបានត្រូវប្រាកដថាលីនុច Server របស់អ្នកមិនមាន តម្លើងកម្មវិធីផ្សេងៗដូចជា database server, httpd server នោះទេ
wget http://sentora.org/install chmod u+x install ./installបន្ទាប់មកត្រូវរង់ចាំនិងបំពេញពត៏មានដែលវាត្រូវការរហូតដល់ចប់ដោយអ្នកត្រូវដាក់ឈ្មោះ DNS Server និង ចុច Accept ជាដើម បន្ទាប់មកទៀត Sentora Script និងតម្លើង Postfix, dovecot, mariadb,httpd ជាដើម។ ចុងក្រោយអ្នកនិងបាន List password ដូចក្នុងរូបនេះ បន្ទាប់មកទៀតអ្នកអាច Login ចូលទៅក្នុង Sentora តាមរយះ web បានហើយ ដោយប្រើប្រាស់ username និង password ដែល Generate ដោយ sentora script យ៉ាងណាមិញបើទោះបីជាការប្រើប្រាស់ Hosting ប្រភេទ Sharing បែបនេះវាមានលក្ខណះងាយស្រួលប្រើប្រាស់ពិតមែនតែវាមិនមានសុវត្ថិភាពល្អប៉ុន្មាននោះទេព្រោះថាប្រសិនបើមានគេ Hack យក Database ផ្សេងៗនិងធ្វើអោយប៉ះពាល់ដល់ Hosting Site របស់យើងដែរ។ អ្វីដែលល្អគួរតែងាកមកប្រើប្រាស់ប្រភេទ Container វិញថ្វីត្បិតតែវាមានតម្លៃថ្លៃបន្តិចតែវាមានសុវត្ថិភាពជាង។ វាហាក់ដូចជាអីវ៉ាន់យើងត្រូវបានដាក់ក្នុងកុងតៃណ័រមួយដោយឡែកពីគ្នា។ អ្នកអាចបង្កើត Domain និង Point ទៅកាន់ IP ឬ Server ណាមួយតាមចិត្តរបស់អ្នក ទៅតាមការងារជាក់ស្តែងរបស់អ្នក អ្នកអាចសាកល្បងបង្កើត user និងប្រើប្រាស់បាន