កាលពីអត្ថបទមុន Techfree ធ្លាប់បានបង្ហាញខ្លះៗរួចមកហើយនូវការប្រើប្រាស់ HTML Syntax មួយចំនួន។ នៅក្នុងថ្ងៃនេះដែរ Techfree និងបង្ហាញអំពីការប្រើប្រាស់ Syntax : <img src=”url” alt=”text”> មួយទៀតដែលគេប្រើវាសម្រាប់កំណត់ទៅលើរូបភាពនៅក្នុង HTML ។ រូបភាពពិតជាមានសារៈសំខាន់ណាស់ក្នុងការរចនាវេបសាយ ប្រសិនបើនៅក្នុងវេបសាយមួយមិនបានយល់ដឹងពីការប្រើប្រាស់រូបភាពទេនោះ វេបសាយនោះនឹងមិនភាពទាក់ទាញឡើយ។ មួយវិញទៀតរូបភាពក៏បានដើរតួយ៉ាងសំខាន់នៅក្នុងការបកស្រាយនូវចំណុចស្មុគស្មាញមួយចំនួនដែលអ្នកសរសេរអត្ថបទមិនអាចបកស្រាយបាន។
ខាងក្រោមនេះគឺជាការប្រើប្រាស់ Syntax : <img src=”url” alt=”text”> រួមនិងធាតុមួយចំនួន៖
ទម្រង់ទូទៅ <img src=”url” alt=”text”>
ដើម្បីដាក់រូបភាពនៅក្នុង HTML page បានយើងត្រូវ ប្រើប្រាស់ Tag <img>។
Attribute ដែលយើងត្រូវប្រើជាមួយវាមានដូចជា៖
- src=”url” សម្រាប់បង្ហាញប្រាប់ទីតាំងរូបភាពដែលត្រូវទាញយកមកប្រើប្រាស់។
- alt=”text” សម្រាប់បង្ហាញជំនួសរូបភាពនៅពេលដែល src=”url” រកមិនឃើញ។
- width=”…” សម្រាប់ដាក់កម្ពស់ឲ្យរូបភាព (គិតជា px ឬ %)។
- height=”…” សម្រាប់ដាក់ប្រវែងបណ្ដោយឲ្យរូបភាព (គិតជា px ឬ %)។
- border=”…” សម្រាប់ដាក់ស៊ុមជុំវិញរូបភាព (គិតជា px) ។
- vspace=”…” សម្រាប់ដាក់គម្លាតផ្នែកខាងលើនិងខាងក្រោមរូបភាព (គិតជា px)។
- hspace=”…” សម្រាប់ដាក់គម្លាតផ្នែកខាងឆ្វេងនិងខាងស្ដាំរូបភាព (គិតជា px)។
លទ្ធផល៖
ក្រោយពីសរសេរ កូដខាងលើរួចមកយើងនិងទទួលបានលទ្ធផលដូចខាងក្រោម៖