ស្វែងយល់ពី Network របស់ Vmware Vsphere
Vsphere Data Center មានណិតវើកសាំញាំបន្តិច ដូចជា port group, Vmkernel, standard switch, distributed switch ជាដើម។ក្នុងអត្តបទនេះ Techfree និងលើកយក ចំនុចទាំងនេះមកបកស្រាយដើម្បីអោយយល់ពីមុខងាររបស់វានិងអាចប្រើប្រាស់វាទៅតាមតម្រូវការជាក់ស្តែង។
Virtual machine port group: ជា Software port មួយដែលត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់ Virtual Machine ទៅកាន់ Physical Network តែម្តង និងមានប្រយោជន៏ច្រើនសម្រាប់ប្រើប្រាស់ជាមួយ VLAN បានទៀតផងដើម្បីបែងចែក ណិតវើកទៅតាមផ្នែកផ្សេងៗជាដើម។
VMKernel: ជាប្រភេទ Software port ដែលត្រូវបានគេប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើ Hypervisor Management Traffic(ESXI), vMotion និងសម្រាប់អោយ ISCCI ដំណើរការលើវាបាន ឬ សម្រាប់ប្រើប្រាស់ជាមួយ NAS, និងសម្រាប់ធ្វើជា Vsphere Fault Tolerance (FT) ដើម្បីការពារកុំអោយពេលដាច់ណិតវើកទៅ Vmware មានបញ្ហាទំនាក់ទំនងគ្នាមិនបាន។
vNetwork Standard Switch: ប្រើប្រាស់សម្រាប់Vmware Machine នៅក្នុង ESXI Host ដូចគ្នា និងសម្រាប់ប្រើប្រាស់រវាង Vmware Machine ទៅកាន់ ESXI Host ផ្សេង ឬ រវាង Vmware Machine នៅក្នុងណិតវើករួមគ្នា។
vNetwork Distributed Switched: ដែនកំណត់វាសម្រាប់គ្រប់គ្រងនៅក្នុង Data Center ទាំងអស់
ជាទូទៅ Server ធំៗតែងតែមាន Network Port ច្រើនជាង២សម្រាប់ប្រើប្រាស់ដូចនេះអ្នកអាចបែងចែកវាដើម្បីធ្វើជា vSwitch និងបែងចែក Network port ផ្សេងសម្រាប់ធ្វើជា vMotion និង Fault Tolerance សម្រាប់ Vsphere Data Center របស់អ្នកបាន។
អ្នកអាចចូលទៅបង្កើត Standard Switch បានដូចរូបខាងក្រោមនេះ បន្ទាប់មកអ្នកនិងប្រើប្រាស់វានៅពេលដែលអ្នកបង្កើត Virtual Machine។
ប្រសិនបើអ្នកបានអានពីខាងលើអ្នកមិនច្រលំនោះទេ ពី Virtual machine port group និង Vmkernel port group បន្ទាប់មកអ្នកត្រូវភ្ជាប់វាទៅកាន់ Physical Port Server ESXI របស់អ្នក។តែអ្នកត្រូវចំណាំផងដែរថាតើ Physical Port ESXI របស់អ្នកមួយណាដែលជា vmnic0 និង vmnic1 ជៀសវាងការដោតខ្សែណិតវើកខុស។
នៅអត្តបទក្រោយ Techfree និងលើកយកការផ្តុំចូលគ្នារវាង ESXI ជាច្រើនដើម្បីធ្វើជា vMotion និង Fault Tolerant បាន។