របៀបប្រើប្រាស់ HTML Formatting
អត្តបទនេះ Techfree និយាយអំពីរបៀបប្រើប្រាស់ HTML formatting ។ HTML formatting គឺជាការកំណត់នឹងការរចនាទៅលើអក្សរនៅក្នុង HTML។ ប្រសិនបើយើងចង់សរសេរអត្តបទឲ្យបានស្អាតនិងងាយស្រួលមើលនៅក្នុងHTML នោះយើងត្រូវតែចេះប្រើប្រាស់នូវ HTML Formatting មួយចំនួនដូចជា ការដាក់ឲ្យអក្សរដិត អក្សរទ្រេត មានគុសបន្ទាតពីក្រោមអក្សរ អក្សរតូច អក្សរធំជាដើម។
ខាងក្រោមនេះគឺឧទាហរណ៍ពីការប្រើប្រាស់ HTML text formatting ៖
+ លើបន្ទាត់ទី៧ដល់ ទី១២ គឺជា HTML Heading ។ នៅក្នុង HTML Headings មាន ៦ ប្រភេទសម្រាប់បង្ហាញពីទរង់នៃទំហំអក្សរផ្សេងៗ គ្នាដែលភាគច្រើនគេប្រើប្រាស់សម្រាប់ដាក់ជាចំណងជើងឬសរសេរអត្តន័យរបស់អត្តបទ។
- <h1> ជា tag ដែលបង្ហាញទំហំអក្សរធំជាងគេ។
- <h2> ជា tag ដែលបង្ហាញទំហំអក្សរធំបន្ទាប់ពី h1 ។
- <h3> ជា tag ដែលបង្ហាញទំហំអក្សរធំបន្ទាប់ពី h2 ។
- <h4> ជា tag ដែលបង្ហាញទំហំអក្សរធំបន្ទាប់ពី h3 ។
- <h5> ជា tag ដែលបង្ហាញទំហំអក្សរធំបន្ទាប់ពី h4 ។
- <h6> ជា tag ដែលបង្ហាញទំហំអក្សរតូចជាងគេ ។
+ លើបន្ទាត់ទី១៣ បង្ហាញពី Bold Text <b>
<b> គេប្រើសម្រាប់ធ្វើឲ្យអក្សរដិត
+ លើបន្ទាត់ទី១៤ បង្ហាញពី Italic Text <i>
<i> គេប្រើសម្រាប់ដាក់ឲ្យអក្សរទ្រេត
+ លើបន្ទាត់ទី១៥ បង្ហាញពី Underline Text <u>
<u> គេប្រើសម្រាប់គូសបន្ទាត់ពីក្រោមអក្សរ
+ លើបន្ទាត់ទី១៦ បង្ហាញពី Strike <strike>
<strike> គេប្រើសម្រាប់គូសបន្ទាត់ពីលើអក្សរ
+ លើបន្ទាត់ទី១៧ បង្ហាញពី Superscript <sub>
<sup> សម្រាប់ដាក់ស្វ័យគុណ ឫដាក់អក្សរតូចខាងលើ
+ លើបន្ទាត់ទី១៨ បង្ហាញពី Subscript <sub>
<sub> សម្រាប់ដាក់សន្ទស្សន៏ ឫដាក់អក្សរតូចខាងក្រោម
+ លើបន្ទាត់ទី១៩ បង្ហាញពី Pre <pre>
<pre> សម្រាប់បង្ហាញអត្តបទដែលយើងសរសេរតាមទម្រងដើម
+ លើបន្ទាត់ទី២០ បង្ហាញពី Small <small>
<small>សម្រាប់ដាក់ឲ្យអក្សរតូច
+ លើបន្ទាត់ទី២១ បង្ហាញពី Strong<strong>
<strong> សម្រាប់ដាក់ឲ្យអក្សរធំ
+ លើបន្ទាត់ទី២៣ បង្ហាញពី Emphasis <em>
<em> ប្រើសម្រាប់ដាក់ឲ្យអក្សរទ្រេត វាដូចទៅនឹង Italic Text <i> ដែរ
+ លើបន្ទាត់ទី២៤ ,២៥,២៦ បង្ហាញពី Font <font >
<font > គេប្រើ សម្រាប់រចនាអក្សរ ដូច font , ទំហំ, ពណ៏ ។
ការបង្ហាញលទ្ធផលដូចខាងក្រោម៖