Capsa Tool សម្រាប់ វិភាគស្ថានភាព System និង បណ្តាញ ណិតវើក

Capsa ជាប្រភេទ Tool ម្យ៉ាងដែលត្រូវបានគេប្រើប្រាស់សម្រាប់ត្រួតពិនិត្យមើលទៅលើបញ្ហាផ្សេងៗដែលអាចកើតមានឡើងនៅក្នុងណិតវើកដូចជា ARP ឬ Warm Attack នៅក្នុងណិតវើកជាដើម ព្រមទាំងអាចមើលប្រភេទ TCP Port Scan, DDoS Attack ក៏បាន។

អ្នកអាចដោនឡូត Capsa មកប្រើប្រាស់នៅក្នុង Windows របស់អ្នកបានដោយប្រើប្រាស់ Free License ឬ ទិញ License ក៏បាន។

សម្រាប់ការតម្លើងវិញមិនមានការពិបាកនោះទេ គ្រាន់តែចុច Next Next រហូតដល់ចប់បន្ទាប់មកទៀតអ្នកត្រូវ Activate License ជាការស្រេច។ ចំពោះ License វិញ Capsa និងផ្តល់ទៅអោយអ្នកតាមរយះ Email ដែលអ្នកបាន Register មុនពេលដោនឡូតយកមកប្រើប្រាស់។

Capsa ជាប្រភេទ Packet Capture ដូចជាពពួក Wireshark ដែរតែគ្រាន់តែវាល្អជាង Wireshark ដោយមាន Tool ច្រើនប្រើប្រាស់ងាយស្រួលអាន Packet និងបកប្រែ Packet ដើម្បីអោយយើងងាយយល់ជាង Wireshark។

ម្យ៉ាងទៀតអ្នកអាចជ្រើសរើសបាននូវអ្វីដែលអ្នកចង់ Monitor ដូចជា HTTP Protocol, DNS ឬ Packet ប្រភេទផ្សេងៗ។

capsaanalyze

capsa3

capsa2

capsa1

ការប្រើប្រាស់ Capsa ងាយស្រួលមើលនិងវីភាគទៅលើ protocol ផ្សេងៗ និងអាចសង្ខេប Report បានឆាប់រហ័សជាងការប្រើប្រាស់ Wireshark ងាយស្រួលក្នុងការធ្វើការ Capture Data របស់អ្នក។

ប្រសិនបើអ្នកធ្វើការជា System Engineer ឬ Network Engineer ឬ អាយធីនៅក្នុងក្រុមហ៊ុនមួយអ្នកគួរតែស្គាល់ Tool ទាំងនេះដូចជា Capsa, Wireshark, Tshark ជាដើមដើម្បីងាយស្រួលក្នុងការឆ្មក់ចាប់យក Packet អ្វីមួយឬ Scan មើលថាតើមាននណាដែលព្យាយាម វាយប្រហារមកកាន់ Server របស់អ្នក ឬ ណិតវើករបស់អ្នក។