របៀបភ្ជាប់ ISCCI Storage នៅក្នុង Vsphere Data Center
នៅក្នុងអត្ថបទមុន Techfree បានលើកយក ការភ្ជាប់ NFS Server ទៅកាន់ ESXI នៅក្នុង Vsphere Data Center រួចហើយព្រមទាំងការតម្លើងរបស់វា។ នៅក្នុងអត្ថបទនេះ Techfree និងលើកយកការភ្ជាប់ ISCCI Storage ទៅកាន់ ESXI វិញម្តង។
អ្នកច្បាស់ជាយល់ហើយថាអ្វីទៅជា ISCCI Storage? វាជាប្រភេទ RAW Storage មិនមែនដូច NFS នោះទេ។
ដូចនេះការប្រើប្រាស់របស់វាមានភាពខុសគ្នាខ្លះដែរប្រសិនបើធៀបទៅហ្នឹង NFS តែមិនជាបញ្ហានោះទេព្រោះអ្នកអាចបង្កើតវាបានដោយប្រើប្រាស់ Openfiler ជាដើមដើម្បីបង្កើតជា ISCCI Storage ឬ ប្រើប្រាស់លីនុចដើម្បីបង្កើតក៏បាន។
ខាងក្រោមនេះជាការភ្ជាប់ ISCCI Storage ទៅកាន់ ESXI Server ដោយអ្នកត្រូវបង្កើត ISSCI Adaptor ជាមុនសិនដូចរូបខាងក្រោមនេះ។
ចុងក្រោយទើបអ្នកអាច Property ទៅលើ ISSCI Adaptor នោះដើម្បី Scan រក ISCCI Storage ដែលគេបាន Share អោយ ប្រសិនបើ ISCCI Server របស់អ្នកស្ថិតនៅក្នុង Range IP ជាមួយគ្នា។
បន្ទាប់ពីអ្នកបានបង្កើត ISCCI Adaptor រួចហើយអ្នកអាចបង្កើត Storage បានហើយដោយជ្រើសរើស Add Storage -> LUN បន្ទាប់មកទៀតវានិងចេញដូចរូបខាងក្រោមនេះ។
ដូចនេះនៅពេលដែលអ្នកតម្លើង Vmware-machine នៅលើ ESXI អ្នកអាចអោយ ផ្ទូក Storage នៅលើ ISCCI Drive ដែលយើងបានភ្ជាប់នេះបានហើយ។
អ្នកអាច Browse មើលថាតើមានអ្វីនៅក្នុង ISCCI Drive ដែលយើងទើបតែ mount ទៅកាន់ ESXI បាន។
នៅអត្ថបទក្រោយ Techfree និងលើកយកនូវការប្រើប្រាស់ ណិតវើករបស់ Vsphere Data Center មកបង្ហាញបន្ថែមទៀត។