នៅពេលដែលនណាម្នាក់និយាយពី Virtual Machine អ្នកច្បាស់ជានឹកឃើញដល់ Vmware មុនគេ។ តែអ្វីដែលអ្នកប្រើប្រាស់វាល់ថ្ងៃនេះជាប្រភេទ Vmware Workstation ដែលត្រូវបានប្រើប្រាស់ជាច្រើននៅក្នុងការសិក្សារឬធ្វើតេសន៏ Server ផ្សេងៗជាដើម។
Vmware Workstation អ្នកអាចដោនឡូតយកមកប្រើប្រាស់បាននិងតម្លើងនៅលើ Windows 7 ឬ Windows 10 ជាដើម។ ដោយមិនមានភាពសាំញាំនោះទេ ដោយអ្នកអាចប្រើប្រាស់បានដូចជាប្រើប្រាស់ម៉ាស៊ីនពិតប្រាកដផងដែរ។
Vmware Vsphere ជាប្រភេទ Virtualization ដែលត្រូវបានបង្កើតឡើងដោយ Vmware ផងដែរតែវាមានលក្ខណះសាំញាំច្រើន និងប្រើប្រាស់នៅក្នុង Data Center Virtualization ជាដើម ដោយសារតែវាមានមុខងារល្អៗជាច្រើននឹកស្មានមិនដល់ដូចជា
អាច Transfer Vmware Guest ពី Server មួយទៅកាន់ Server មួយទៀតដោយមិនចាំបាច់បិទម៉ាស៊ីននោះទេ។
Vmware Vsphere ជាប្រភេទ Operating System ដែលមានតួនាទីសម្រាប់តែធ្វើជា Virtualization តែម្តង ដោយអ្នកគ្រាន់តែតម្លើង Vsphere-OS នៅលើ Server របស់អ្នកបន្ទាប់មកទៀតអ្នកអាច Remote ទៅកាន់ Vsphere-OS រួចហើយអាចបង្កើត Virtual Machine នៅលើនោះបានតែម្តង។
Vsphere មានមុខងារច្រើនលើសពីនេះទៅទៀតដោយអាចកំណត់បានអោយ Server ធ្វើអ្វីមួយមុនពេលវាខូច ដូចជា ផ្ទេ Virtual machine ដែលឈនៅលើវាទៅ Server ផ្សេងបន្ទាប់មកទៀត ព្រមទាំងមាន អាចកំណត់ថានៅពេលដែល Server loading ប៉ុន្មានភាគរយអោយវាផ្ទេទៅកាន់ Server ផ្សេងៗទៀតដើម្បីជួយធ្វើការងារបាន។
ខាងក្រោមនេះជាការតម្លើង Vsphere-OS ដោយអ្នកអាចចូលទៅកាន់ វេបសាយរបស់ Vmware និងស្វែងរក ESXI ដោនឡូតមកប្រើប្រាស់បានមានរយះពេល៦០ថ្ងៃដោយមិនគិតថ្លៃ បន្ទាប់មកទៀតអ្នកអាចទិញ License ប្រើប្រាស់បាន ដែល License ត្រូវបានគិតជាចំនួន CPU របស់ Server អ្នក។
Vmware Vsphere Esxi ជាប្រភេទ Operating System ដែលប្រើប្រាស់ Linux Kernel តែយើងអាច Remote ដោយប្រើប្រាស់ GUI បានតាមរយះ Web ឬ Vmware-tool
អ្នកអាចធ្វើតាមជំហ៊ានខាងក្រោមនេះដោយបំពេញ Username root និងលេខសំងាត់សម្រាប់ប្រើប្រាស់នៅពេលដែលអ្នក Remote ទៅប្រើប្រាស់តាមរយះ web ឬ vmware-tool ផ្សេងៗ។
អ្នកត្រូវរង់ចាំរហូតដល់វាដំណើរការតម្លើងចប់ទើបអ្នកអាចចូលទៅដាក់ IP Address ឬ អាចអោយវាទទួល IP ចេញពី DHCP Server បាន។តែអ្នកត្រូវចាំថា Server មិនត្រូវប្រើប្រាស់ Dynamic IP នោះទេ ត្រូវតែប្រើប្រាស់ Static IP ដើម្បីងាយស្រួលធ្វើការងារនៅពេលក្រោយ ព្រមទាំងងាយស្រួលអោយ Client ទំនាក់ទំនងមកកាន់វាបាន។
អ្នកអាចចុច F2 ដើម្បីចូលទៅកាន់ Configuration របស់ Vsphere-OS(ESXI) និងប្រើប្រាស់ username root និង password ដែលអ្នកបានប្រើប្រាស់នៅពេលតម្លើងវា។
បន្ទាប់ពីអ្នកបានចូលទៅកែរួចហើយអ្នកអាចចាកចេញមកវិញបានដោយចុច Escape
ចុងក្រោយអ្នកអាចប្រើប្រាស់ Vmware របស់អ្នកដើម្បី Remote ទៅកាន់ ESXI បានហើយ
បន្ទាប់មកទៀតអ្នកអាចយក Connect Anyway ដោយសារតែ Certificate មិនត្រូវបាន Sign ដោយ Authorized CA ទើបវាចេញបែបនេះ។
បន្ទាប់មកទៀតអ្នកអាចបង្កើត virtual machine នៅក្នុង ESXI(192.168.153.144) នេះបានហើយ
អ្នកអាចចូលទៅកាន់ Vsphere-EXI តាមរយះ Web បានដូចរូបខាងក្រោមនេះ ដោយប្រើប្រាស់ HTTPS និងអាចដោនឡូតយក ESXI Client ដើម្បីតម្លើងលើ Computer របស់អ្នកសម្រាប់ Remote ទៅកាន់ EXSI បាន។
នៅអត្តបទក្រោយ Techfree និងលើកយក ការប្រើប្រាស់ Vsphere ធ្វើជា Cluster Data Center និងមុខងារផ្សេងៗទៀត។