ស្វែងយល់ពី IVR របស់ Asterisk PBX

នៅក្នុងក្រុមហ៊ុនធំៗពេលដែលអ្នកទូរស័ព្ទទៅកាន់ តែងតែតម្រូវអោយអ្នកចុចលេខ១ សម្រាប់ភាសារខ្មែរ ឬ ចុចលេខ ២ សម្រាប់ភាសារអង់គ្លេសជាដើម ឬ មុខងារផ្សេងៗទៀត។ មុខងារទាំងនេះត្រូវបានកំណត់ដោយ IVR (Interactive Voice Response) ដែលមានស្រាប់នៅក្នុង Asterisk Soft Switch។

នៅក្នុង Asterisk មានមុខងារច្រើនសម្រាប់ប្រើប្រាស់ដើម្បីការងារផ្សេងៗដូចជា IVR, VoIP, Voicemail ជាដើម និងមុខងារផ្សេងៗទៀតផងដែរ។

នៅក្នុង Asterisk soft switch មានចំនុច២ដែលអាចឆ្លើយតបទៅកាន់ Caller បាន។

IVR ជាមេកានិកក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបទៅកាន់ Caller ដើម្បីអោយចុចលេខ១ឬលេខ២ដើម្បីតេទៅកាន់ផ្នែកផ្សេងជាដើម។

Announcement: ជាមេកានិកសម្រាប់ប្រើប្រាស់ដើម្បី Play sound ប្រាប់ថាមិនអាចទាក់ទងបានទេ ឬ កំពុងជាប់រវល់ជាដើម។

ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើអ្នកត្រូវថតសម្លេងរួចហើយ upload ចូលទៅក្នុង Asterisk ជាមុនសិនបន្ទាប់មកទៀតអ្នកអាចជ្រើសរើសយកមកប្រើប្រាស់បាន។

បន្ទាប់មកទៀតអ្នកអាច Save វាទុកនិងដាក់ឈ្មោះបានហើយ។ឬ អ្នកអាចថតសម្លេងតាមរយះ ការណែនាំក្នុងរូបនេះនោះអ្នកនិងអាចថតសម្លេងតាមរយះទូរស័ព្ទរបស់អ្នកចូលទៅក្នុង Asterisk Soft Switch បាន។

បន្ទាប់មកទៀតអ្នកត្រូវចូលទៅបង្កើត IVR បានដោយកំណត់ មុខងារតាមអ្វីដែលអ្នកចង់បាន

Announcement ប្រើប្រាស់សម្រាប់ Play សំលេង

បន្ទាប់មកទៀតអ្នកអាចកំណត់មុខងារបានដោយចុចលេខ១សម្រាប់អោយភ្ជាប់ទៅកាន់ Extension 3001 ជាដើម ឬ ចុចលេខ២សម្រាប់ភាសារបរទេសជាដើម។តែអ្នកត្រូវតែថតសម្លេងដើម្បីប្រាប់គេផងថាចុចលេខប៉ុន្មានដើម្បីចូលទៅកាន់អ្វីមួយ។

អ្នកអាចប្រើប្រាស់ IVR ដើម្បី ហៅ IVR ផ្សេងមកប្រើប្រាស់បានទៅវិញទៅមក ទៅ វីញទៅមកបានទៅតាមការងារក្រុមហ៊ុនរបស់អ្នក។

ពេលនេះអ្នកអាចចូលទៅកាន់ Extension ណាមួយបន្ទាប់មកទៀតអាចកំណត់ IVR សម្រាប់ Extension នោះ។ Extension(ជាលេខសម្រាប់ប្រើប្រាស់) ឬ លេខ SIP Phone។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version