កាលពីអត្តបទមុនៗ Techfree បានលើកយក CRM ផ្សេងៗមកបង្ហាញដូចជាផ្នែកអប់រំ ផ្នែកជំនួញ ឬ ផ្នែកអាយធី តែអត្តបទនេះ Techfree និងលើកយក CRM សម្រាប់គ្រប់គ្រងនៅក្នុងមន្ទីពេទ្យសម្រាប់ប្រើប្រាស់ដោយមិនគិតថ្លៃ។
Dolibarr ERP ត្រូវបានគេបង្កើតឡើងសម្រាប់ជួយសម្រួលដល់មន្ទីពេទ្យចិត្តធម៏ជាពិសេសសម្រាប់ពេទ្យអង្ការជាដើម ដែលមិនមានលទ្ធភាពទិញកម្មវិធីគ្រប់គ្រងយកទៅប្រើប្រាស់។
Dolibarr ERP ងាយស្រួលតម្លើង និងងាយស្រួលប្រើប្រាស់ដោយមិនតម្រូវអោយអ្នកប្រើប្រាស់ជាពិសេសពេទ្យឬ ឆ្មបមានជំនាញខាងអាយធីនោះទេ អ្វីដែលងាយស្រួលជាងនេះទៅទៀតមានមុខងារច្រើនសម្រាប់កត់ចូលដូចជា ពាក្យគន្លឹះសម្រាប់បកប្រែទៅជាសម្រាយដូចជាការប្រើប្រាស់ថ្នាំជាដើម និងកត់នូវពត៏មានថ្នាំផ្សេងៗ។
ខាងក្រោមនេះជាការតម្លើង Dolibarr ERP នៅក្នុងលីនុច CentOS 7 ដោយអ្នកអាចដោនឡូតយក ពី Website របស់ Dolibarr ERP បានដោយមិនគិតថ្លៃនោះទេ។
អ្នកត្រូវប្រាកដថាក្នុង Server លីនុចរបស់អ្នកមាន php និង MySQL Server តម្លើងនិងបង្កើត Database មួយសម្រាប់ប្រើប្រាស់រួចជាស្រេច។
បន្ទាប់ពីដោនឡូតរួចហើយអ្នកអាច extract យកទៅដាក់ក្នុង /var/www/html/dolimed ព្រមទាំងកំណត់សិទ្ធអោយ Apache Server អាច Read/Write បាន។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុង IP Server របស់អ្នកដូចរូបខាងក្រោមនេះនិងធ្វើការតម្លើងវាបាន។
ចុងក្រោយអ្នកត្រូវដាក់ password admin សម្រាប់ប្រើប្រាស់ពេលក្រោយ។
ចុងក្រោយអ្នកនិងបាន System សម្រាប់គ្រប់គ្រងក្នុងមន្ទីពេទ្យមួយតែអ្នកច្បាស់ជាឃើញមិនមានអ្វីច្រើននោះទេនៅក្នុង System នោះ។
បន្ទាប់មកទៀតអ្នកអាចចូលទៅ Enable Module បាន និងកំណត់ឈ្មោះមន្ទីពេទ្យជាដើម និងកំណត់តម្លៃពន្ធដាផ្សេងៗ។
ពេលនេះអ្នកអាចប្រើប្រាស់បានហើយ។