របៀបប្រើប្រាស់លីនុចធ្វើជា DHCP Server
DHCP ជា Service មួយដែលត្រូវបានគេយកទៅប្រើប្រាស់ច្រើននៅក្នុងផ្នែកណិតវើក ដូចជា Windows Server, Mobile Hotspot, និង Router ជាដើម ដើម្បីផ្តល់ IP Address ទៅកាន់ Device ផ្សេងៗដែលភ្ជាប់មកកាន់វា។
ប្រសិនបើអ្នកប្រើប្រាស់ Static IP Address វាពិបាកណាស់នៅពេលដែលមានកុំព្យូទ័រថ្មីដែលត្រូវប្រើប្រាស់ក្នុងណិតវើកអ្នកត្រូវដាក់ IP Address អោយរហូត ដោយប្រាកដថា IP Address ដែលអ្នកបានដាក់អោយកុំព្យូទ័រថ្មីនោះមិនស្ទួនគ្នាជាមួយ កុំព្យូទ័រដែលមានស្រាប់។នៅពេលដែលអ្នកប្រើប្រាស់ DHCP Service ដើម្បីផ្តល់ IP Address ទៅកាន់ Client អ្នកនិងមិនខ្វល់ពីការប្រើប្រាស់ IP Address ច្រលំគ្នាឬស្ទួនគ្នានោះទេ DHCP Service មាន Database ដែលផ្ទុកនូវពត៏មានរបស់ PC MAC Addressដែលវាផ្តល់ IP Address ទៅអោយនិងពេលវេលាដែលត្រូវធ្វើការ Renew IP ទៅអោយ Clientផងដែរ។
ការប្រើប្រាស់ DHCP Server អាចជួយសំរួលការងាររបស់អ្នកបានច្រើនដោយសារតែវាជាអ្នកបោះ IP Address អោយទៅ Client ស្រាប់ដោយមិនចាំបាច់ហៅ អ្នកអាយធីទៅដាក់ IP Address អោយនោះទេ។
ចំពោះការប្រើប្រាស់ DHCP Server និង Static IP វាមានពេលវេលានិងលក្ខ័ណ្ឌខុសគ្នាផងដែរ មិនមែនមានន័យថា Static IP ល្អជាង DHCP Service ឬ Static IP ល្អជាង DHCP Service នោះទេ។ អ្វីដែលសំខាន់អ្នកត្រូវប្រើប្រាស់អោយត្រូវពេលវេលានិងកន្លែងដែលត្រូវប្រើប្រាស់។
DHCP Service អ្នកគួរតែប្រើប្រាស់នៅក្នុងណិតវើករបស់អ្នកដូចជា Wifi នៅផ្ទះ ឬ កន្លែងការងារផ្សេងៗដែលមានកុំព្យូទ័រច្រើន។
Static IP អ្នកត្រូវតែប្រើប្រាស់ចំពោះ Device ណាដែលមិនត្រូវការផ្លាស់ប្តូ IP Address ដូចជា Printer Server, Server ផ្សេងៗដូចជា File Server, Database Server ជាដើម។ ពពួក Server ទាំងនេះមិនតម្រូវអោយអ្នកផ្លាស់ប្តូ IP Address ឬ ប្រើប្រាស់ Dynamic IP Address ដែលទទួលបានពី DHCP Server នោះទេ ព្រោះប្រសិនបើ Server ទទួល IP DHCP នោះអ្នកច្បាស់ជាមានបញ្ហានៅពេលក្រោយដោយ Server ទទួលបាន IP Address ថ្មី រួចហើយ Client មិនអាចទំនាក់ទំនងជាមួយ Server បាន។
ខាងក្រោមនេះជាការប្រើប្រាស់ DHCP Server នៅក្នុង លីនុច CentOS 7
មុននិងអ្នកប្រើប្រាស់លីនុចរបស់អ្នកប្រើប្រាស់ជា DHCP Server អ្នកត្រូវប្រាកដថា Network Interface Card លីនុចរបស់អ្នកប្រើប្រាស់ Static IP Address ជាមុនសិន។
បន្ទាប់មកទៀតតម្លើងកម្មវិធី dhcp server
yum -y install dhcp
អ្នកត្រូវចូលទៅក្នុង vi /etc/dhcp/dhcpd.conf បន្ទាប់មកសរសេរចូលដូចខាងក្រោមនេះ
អ្វីដែលសំខាន់មួយទៀតដែលអ្នកមិនគួរយល់ច្រលំគឺការប្រើប្រាស់ DHCP Server នៅលើលីនុចមិនមែនជាការ ចែកអ៊ីនធឺណិតនោះទេ។ការចែកអ៊ីនធឺណិតនៅក្នុងលីនុចទៅអោយកុំព្យូទ័រផ្សេងៗនៅក្នុងណិតវើកវាជាការងារមួយផ្សេងទៀត។
ចុងក្រោយអ្នកអាចទទួលបាន dhcp-server មួយដែលអាចបោះ IP Address ទៅកាន់ Windows client បានហើយ។