របៀប Remote យក GUI របស់ លីនុច

នៅពេលដែលយើងប្រើប្រាស់ putty ដើម្បី Remote ទៅកាន់លីនុចអ្នកប្រាកដជាអាចប្រើប្រាស់បានតែ Command ប៉ុណ្នោះ។តែប្រសិនបើអ្នកប្រើប្រាស់ VNC ដើម្បី Remote Linux Desktop អ្នកអាចប្រើប្រាស់ mouse ចុចបានតែអ្នកត្រូវការអ៊ីនធឺណិតដែលមានល្បឿនលឿន។

ខាងក្រោមនេះជាការប្រើប្រាស់ Xming ដើម្បី Remote យក Application ដែលនៅលើ Server មកប្រើប្រាស់នៅលើ Windows របស់យើងបាន។ ដោយអ្នកអាចដោនឡូតយក Xming ចេញពីវេបសាយនេះបាន XMING ដោយមិនគិតថ្លៃ។

បន្ទាប់មកទៀតអ្នកអាចតម្លើងXming.exeនៅលើ Computer  របស់អ្នកបានដោយចុច Next -> Next រហូតដល់ចប់។ និងបើកកម្មវិធី Xming ចោលអោយវាដំណើរការនៅលើ Task Barរបស់ Windows របស់អ្នក។

បន្ទាប់មកទៀតអ្នកអាចបើកកម្មវិធី Putty របស់អ្នកដោយមានកែ Configuration បន្តិចបន្តួចដូចរូបខាងក្រោមនេះ

pty1

បន្ទាប់មកអ្នកអាច Remote ចូលទៅប្រើប្រាស់បានហើយ

firefoxs

រឿងមួយដែលអ្នកមិនគួរច្រលំគឺនៅពេលដែលអ្នកចង់ Save ឯកសារផ្សេងៗវាមិនចូលមកលើ Windows 7/Windows 8.1 របស់អ្នកទេ វានៅតែចូលនៅក្នុង Server ដដែល។

សូមមើលរូបខាងក្រោមនៅពេលដែលយើងបើក Openoffice ប្រើប្រាស់នៅពេលដែលយើង Save វានិងទុកក្នុង Server ដដែល។

save

ការប្រើប្រាស់ Remote GUI បែបនេះវាចំនេញមិនខាត Bandwidth ដោយយើងអាចហៅ GUI មកប្រើប្រាស់ពេលដែលយើងចង់ប្រើតែប៉ុណ្ណោះវាខុសពីយើង Remote Desktop ដោយប្រើប្រាស់ VNC ឬ Teamviewer ជាដើមដែលតម្រូវអោយមានអ៊ីនធឺណិតលឿន។

នៅពេលដែលយើងមិនត្រូវការប្រើប្រាស់ GUI យើងអាចប្រើប្រាស់ Command ធម្មតាបានដោយមិនត្រូវការ Bandwidth ធំនោះទេ។