Untangle ជាប្រភេទ Firewall ល្អដែលមិនគួរមើលរំលង

ការប្រើប្រាស់ Firewall ដើម្បីការពារ ការវាយប្រហាពីជនអនាមិកពិតជាមានសារះសំខាន់ណាស់នៅក្នុងក្រុមហ៊ុនមួយ។ ជាទូទៅ Firewall តែងតែឈរនៅចំកណ្តាលរវាងណិតវើកខាងក្រៅនិងណិតវើកខាងក្នុងដោយការពារមិនអោយអ្នកខាងក្រៅចូលតាមចិត្តនោះទេ។

Untangle ជាប្រភេទ Firewall ដែលអ្នកមិនគួរមើលរំលងនោះទេ វាមានសម្ថភាពខ្ពស់ក្នុងការការពារណិតវើករបស់អ្នក ដោយអ្នកអាចដោនឡូតយកមកប្រើប្រាស់បានផងដែរ ចំនែកផ្នែកកម្មវិធីផ្សេងរបស់វាក៏ត្រូវបង់លុយខ្លះដែរដើម្បីអាចទាញយកមកប្រើប្រាស់បាន។

Untangle ជាប្រភេទ Firewall ដូចជាសេរី ipfire ដែលជាប្រភេទ Firewall សេរីចាស់។អ្នកអាចដោនឡូត File ISO មកតម្លើងលើ កុំព្យូទ័របស់អ្នកបានដើម្បីអោយកុំព្យូទ័ររបស់អ្នកអាចដើរតួជា Firewall នៅក្នុងណិតវើករបស់អ្នកបាន ដោយប្រាកដថាកុំព្យូទ័ររបស់អ្នកមាន Network Card ចំនួន២ ដោយមួយប្រើប្រាស់សម្រាប់ Internet និងមួយទៀតសម្រាប់ភ្ជាប់ទៅកាន់ ណិតវើកខាងក្នុង LAN។

ចំពោះការតម្លើងវិញមិនមានការពិបាកនោះទេ ដូចជាការតម្លើងលីនុចទូទៅដែរដោយអ្នកគ្រាន់តែបំពេញពត៏មានមួយចំនួនដែលតម្រូវដូចជាល្វែងម៉ោង និង password របស់ username ជាដើម។

ខាងក្រោមនេះជាការតម្លើង Untangle Firewall ដោយអ្នកត្រូវរង់ចំាប្រហែលកន្លះម៉ោងរហូតដល់ចប់

ut1

បន្ទាប់ពីអ្នកតម្លើងចប់វានិងបង្ហាញផ្ទាំងខាងក្រោមអោយអ្នកមើលថាតើណិតវើកមួយណាដែលនិងត្រូវបានប្រើប្រាស់ដើម្បីធ្វើជា អ៊ីនធឺណិត និង មួយទៀតសម្រាប់ជា LAN។ ជាទូទៅ Eth0 តែងតែត្រូវបានជ្រើសរើសធ្វើជា WAN។

uth2

រូបខាងក្រោមនេះ Eth0 ទទួល អ៊ីនធឺណិតពី DHCP Server ស្រាប់។

uth3

រូបខាងក្រោមនេះប្រសិនបើអ្នកមិនមាន Router ដើរតួជា DHCP Server ទេអ្នកអាចប្រើប្រាស់ Untangle ដើរតួជា DHCP Server បានដោយប្រើប្រាស់ជំរើសទី១។ប្រសិនបើមាន Router នៅក្នុងណិតវើកអ្នកត្រូវប្រើប្រាស់ជម្រើសទី២

uth4

ចុងក្រោយអ្នកអាចប្រើប្រាស់បានហើយដោយ Untangle និងដើរតួជា Firewall និង ចែកអ៊ីនធឺណិតអោយទៅ LAN។

untangle-2016-12-20-19-49-53

uth6