ស្វែងយល់លំអិតពី Data Model របស់ Vaadin Framework (១)

Data Model គឺជាស្នូលសំខាន់មួយ នៅក្នុង Framework ដើម្បីធ្វើប្រតិបត្តិការទិន្នន័យ ស្រមទៅតាមការប្រើប្រាស់ជាក់ស្តែង របស់អ្នកប្រើប្រាស់ ។ នៅក្នុង Vaadin Data Model ផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ អាចប្រតិបត្តិការ ដាក់បញ្ចូល User Interface Component ដោយផ្ទាល់ ដើម្បី បង្ហាញ ទិន្នន័យ កែប្រែ និងបន្ថែមទិន្នន័យបាន ។ Vaadin Data Model ត្រូវបានបែងចែកជា ៣ សំខាន់ គឺ Property (ដូចទៅនឹង Cell ) Item (ដូចទៅនឹង Row) Container (ដូចទៅនឹង Table) ។

source: vaadin.com

នៅក្នុង package com.vaadin.data Data model គឺជា សំនុំនៃ interfaces ជាច្រើន ដែលរក្សាទុកនូវ Property, Item, Container និង interface សំខាន់ៗ ព្រមទាំង class ជាច្រើនផងដែរ ។ ក្នុងន័យនេះ Data Model មិនត្រូវបានបញ្ជាក់ឲ្យ Data Representation នោះទេ គឺជា Interfaces ។ 

Data Model ត្រូវបានគេប្រើជាស្នូលនៃ User Interface Component ជាពិសេស field Component ដែរ implement ពី  Field និង extend ពី AbstractField ។ គន្លឹះសំខាន់ នៃ Build In Field Component គឺរក្សាទិន្នន័យដោយខ្លួនឯង ឬបញ្ចូលក្នុង Data Source ហើយត្រូវឆ្លងកាត់ Property interfaces ជាមុនសិន ។ Data Model មានលក្ខណៈពិសេសៗ និងប្រយោជន៍ច្រើន ជាពិសេស នៅក្នុង Container មាន Helper Interface ច្រើនសំរាប់តំរៀបលំដាប់ សម្រង់ទិន្នន័យ ជាដើម ។

រូបខាងក្រោម បង្ហាញពីទំនាក់ទំនង នៃ interface ដែលផ្តើមចេញពី AbstractField Interface បន្ទាប់មក គឺ Field បន្ទាប់ទៀតត្រូវឆ្លងកាត់ Property interface ។

source: vaadin.com

TechFree នឹងបង្ហាញលំអិតបន្ថែមទៀត ចំពោះ Property Item និង Container នៅអត្ថបទបន្ទាប់។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version