OpenCart ជាប្រភេទ Open Source Tool ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ php រួមជាមួយ MySQL Server ដែលអាចអោយអ្នកប្រើប្រាស់បានដោយមិនគិតថ្លៃជាពិសេសសម្រាប់ E-Commerce Site លក់ទិញតាមរយះអនឡាញ។
Open Cart មានមុខងារច្រើនគួរអោយកត់សំគាល់និងអាចទិញយក Template ស្អាតៗយកមកប្រើប្រាស់ផងដែរដើម្បីអោយវេបសាយរបស់អ្នកមានភាពរស់រវើក មិនតែប៉ុណ្នោះអ្នកអាចប្រើប្រាស់ មុខងារផ្សេងៗទៀតផងដែរដូចជា
អ្នកអាច Upload មុខទំនិញចូលបានដោយប្រើប្រាស់ Tool មានស្រាប់ៗងាយស្រួល
អ្នកអាច Backup/Restore បាន និងអាចត្រួតពិនិត្យមើលថាតើ user login ចូលខុសប៉ុន្មានដងត្រូវប៉ុន្មានដងបានផងដែរ។សម្រាប់ Report វិញមានច្រើនបែបដូចជាប្រចាំថ្ងៃ ឬ ប្រចាំសប្តាហ៏ ឬ ក៏តាមប្រភេទមុខទំនិញផ្សេងៗជាដើម។ មាន Marketing Tool ជាច្រើនដូចជាកាបញ្ចុះតម្លៃផ្សេងតាមរយះគូប៉ុងជាដើម។ងាយស្រួល Search ដោយមានប្រើប្រាស់ Search Engine Optimization (SEO) នៅក្នុងនោះផងដែរ។ លើសពីនេះទៅទៀតអ្នកអាចប្រើប្រាស់ OpenCart ដើម្បីកំណត់តម្លៃពន្ធផ្សេងនៅក្នុងមុខទំនិញស្រាប់ៗបានផងដែរ។
ខាងក្រោមនេះជាការតម្លើង Open Cart នៅក្នុង CentOS 6
សន្មត់ថាអ្នកមានតម្លើង php និងមាន MySQL Database រួចជាស្រេចនៅក្នុង Server របស់អ្នក។
បន្ទាប់មកទៀតអ្នកត្រូវដោនឡូត OpenCart យកទៅដាក់នៅក្នុង Directory ណាមួយរបស់ Server របស់អ្នក។
សន្មត់ថាអ្នកដោនឡូតនិង extract ដាក់ក្នុង /var/www/html/
អ្នកត្រូវចូលទៅកាន់ /var/www/html/upload/ និង copy file config-dist.php ទៅជា config.php និង Copy មួយទៀតដាក់ក្នុង /var/www/html/upload/admin បន្ទាប់មកផ្តល់សិទ្ធអោយ apache serverអាច read/write បាន។
ចុងក្រោយអ្នកអាចចូលទៅកាន់ web browser និងតម្លើង OpenCart បានហើយ។
ត្រង់ចំនុចខាងក្រោមនេះអ្នកត្រូវផ្តល់សិទ្ធអោយ Apache អាច read/write វានិងប្រាប់អ្នកថាអ្វីដែលខ្វះដោយអ្នកអាចបន្ថែមវាបានដោយ Copy file ទៅដាក់តាមទីតាំងរបស់វាជាការស្រេច។និង Restart Service httpd បន្ទាប់មកទៀតបន្តតម្លើងទៅមុខទៀត
បន្ទាប់ពីអ្នកបានបំពេញ database username បានត្រឹមត្រូវហើយអ្នកអាចទៅមុខនិងរហូតដល់ជោគជ័យនិងចុងក្រោយកុំភ្លេចចូលទោកាន់ លីនុចដើម្បី លុប Directory install ចោលនិង Restart service httpd
អ្នកអាចចូលទៅកាន់ Page Admin របស់ OpenCart ដើម្បីបញ្ចូលមុខទំនិញសម្រាប់លក់ឬធ្វើការងារផ្សេងៗបានទាក់ទងទៅនិងផ្នែក E-Commerce