ការបង្កើត Handling event ជាមួយ Listener នៅក្នុង Vaadin Framework

លោកអ្នកប្រហែលជាបានដឹងហើយអំពី Handling event ជាមួយ Listener នៅក្នុងភាសាកុំព្យូទ័រផ្សេងៗដូចជា Java ជាដើម ដែលវាមានតួនាទីសំរាប់បង្ហាញជាដំណឹង ទៅបើកទំព័រថ្មី  រឺ អ្វីផ្សេងទៀតជាច្រើន នៅពេល យើងធ្វើការចុច (Click) ទៅលើប៊ូតុង រឺក៏កន្លែងណាមួយ ។ TechFree សូមបង្ហាញអំពីការបង្កើត Handling event ជាមួយ Listener នៅក្នុង Vaadin framework វិញម្ដង ។ដូចដែលយើងបានដឹងហើយថា Vaadin វាគឺជា Framework មួយរបស់ Java ដូច្នេះ កូដរបស់វាមិនមាន លក្ខណៈខុសពី Java ឆ្ងាយទេ ប៉ុន្តែមានងាយស្រួលជាងការសរសេរកូដ Java ផ្ទាល់ដោយសារតែគេបាន ចងក្រងទៅជាបណ្ដុំ (Class) រឺ មុខងារ (Function) រួចរាល់ហើយ ។ យើងអាចបង្កើតវាបានច្រើនរបៀប ដូចខាងក្រោម ៖

១) ការបង្កើត Handling event ជាមួយ listener

ការបង្កើត Handling event ជាមួយ listener នេះមានមាន ២ របៀប ៖

  ១.១) ការបង្កើតជាមួយនឹង Implement

សូមមើលរូបខាងក្រោម ៖

vaadinbutton

   ១.២) ការបង្កើតជាមួយនឹង Anonymous Class

សូមមើលរូបខាងក្រោម ៖

vaadinbutton1

នៅត្រង់បន្ទាត់ទី ៣២ គឺយើងចាំបាច់ត្រូវ Generate នូវអត្តលេខ (ID) នេះ ពីព្រោះវាទាមទារឲ្យ យើង Generate ទើបអាចបង្កើត Anonymous Class នេះបាន។

២) លទ្ធផល

vaadinbutton2

** ចំនាំ ៖ ការបង្កើត Handling event ជាមួយ Listener នេះមិនមែនប្រើតែលើប៊ូតុងទេ គឺយើងអាចប្រើ ប្រាស់បានគ្រប់យ៉ាងដូចជានៅលើ អត្ថបទ រូបភាព ។ល។