Univention Corporate Server អាចប្រើចូលគ្នាជាមួយ Windows Server បាន

នៅពេលដែលអ្នកចង់ប្រើប្រាស់ Windows Server លាយចូលគ្នាជាមួយលីនុច ដើម្បីសន្សំសំចៃថ្លៃ License ឬហៅថា Hybrid អ្នកអាចជ្រើសរើសយក Univention មកប្រើប្រាស់បាន ព្រោះថា Univention អាចប្រើប្រាស់បានដោយវាមានមុខងាជាច្រើនអាចភ្ជាប់ប្រើប្រាស់ជាមួយ Windows Server បាន និងងាយស្រួលគ្រប់គ្រងតាមរយះ Web Base។

អ្នកអាចដោនឡូត File ISO យកមកប្រើប្រាស់បាននៅក្នុង វេបសាយរបស់  Univention បានដោយមិនគិតថ្លៃ ប្រសិនបើអ្នកត្រូវការប្រើប្រាស់ មុខងារច្រើនជាងនេះទៅទៀត ឬចង់បាន Support អាចបង់ថ្លៃ License បាន។ មុខងារជាច្រើនដែលអ្នកអាចប្រើប្រាស់បានមានដូចចា File Sharing, Printer Sharing, Network Monitoring, Mail Server, Network Tool, Virtualization, Active Directory Integrated ជាដើម។

ចំពោះការតម្លើងគឺមិនខុសពីលីនុចទូទៅទេ វាជាប្រភេទ លីនុច Operating System ដូច Ubuntu និង Debianដែរ។

នៅពេលដែលអ្នកតម្លើងរួចអ្នកត្រូវតម្លើង Domain ឬ Join Domain ដែលមានស្រាប់ក៏បានតាមចិត្ត

install

អ្នកអាចជ្រើសរើស Create New Domain បន្ទាប់មកតម្លើងកម្មវិធីផ្សេងៗដើម្បីអោយអាចប្រើប្រាស់ជាមួយ Windows Server បាន។

configure-dns

បន្ទាប់មករង់ចាំរហូតដល់ចប់អ្នកនិងអាច Login ចូលទៅប្រើប្រាស់ និងគ្រប់គ្រងតាមរយះ Web site បានហើយ។

summarysetup

successful

នៅពេលដែលអ្នក Login ចូលត្រូវប្រើប្រាស់ Username: Administrator និង password ដែលអ្នកបានប្រើប្រាស់នៅពេលតម្លើងវាដំបូង។

ucs-2016-12-10-12-28-29

អត្តបទក្រោយៗទៀត Techfree និងលើកយកការប្រើប្រាស់របស់ Univention ជាមួយ Server ផ្សេងៗទៀត។