អ្នកប្រាកដជាឆ្ងល់ហើយថានៅក្នុងមេរៀនខ្លះ ឬ Website ដែលមានរូបភាពមានចលនាផ្សេងៗដូចជាការប្រើប្រាស់ Command នៅក្នុងលីនុចជាដើម។ ប្រសិនបើអ្នកសរសេរនិងថតScreen វាមិនមានចលនានោះទេ និងពេលខ្លះរូបភាពច្រើនទៀតផង។
ខាងក្រោមនេះជាការតម្លើងនិងប្រើប្រាស់ TTYStudio សម្រាប់ថតសកម្មភាព Command ទាំងឡាយនៅលើ លីនុច Terminal នៅក្នុង លីនុច CentOS 6
អ្នកត្រូវដោនឡូត npm nodejs ចេញពី EPEL Repo ជាមុនសិន
yum install epel-release
បន្ទាប់មកអ្នកត្រូវចូលទៅកែ file repo របស់ EPEL នៅក្នុង /etc/yum.repos.d/epel.repo និងកែប្រែ https អោយទៅជា http វីញ។
បន្ទាប់មកទៀតអ្នកអាចដោនឡូត package ពី EPEL REPO មកប្រើប្រាស់បានហើយដោយប្រើប្រាស់ command ខាងក្រោម
yum -y install nodejs npm
បន្ទាប់មកអ្នកត្រូវប្រើ command ដើម្បី តម្លើង ttystudio
npm install ttystudio
បន្ទាប់មកទៀតអ្នកអាចអាចប្រើប្រាស់បានហើយ
ttystudio testing.gif
បន្ទាប់មកអ្នកអាចប្រើប្រាស់ Command បានហើយនោះ ttystudio និងចាប់ផ្តើម Record Terminal នូវអ្វីដែលអ្នកកំពុងសរសេរបាន។
នៅពេលដែលអ្នកចង់ឈប់ថតអ្នកអាចប្រើប្រាស់ CTL + Q ដើម្បីឈប់ថតពេលនេោះវានិងចាប់ផ្តើមបង្កើត file gif ដែលយើងបានដាក់ឈ្មោះវាពីដំបូងនិងចុងក្រោយយើងអាចយកវាមកប្រើប្រាស់នៅក្នុងវេបសាយឬ ទុកកន្លែងណាមួយក៏បាន។
រូបខាងក្រោមនេះជាលទ្ធផលដែលបានតេសន៏ដោយប្រើប្រាស់ Command ខាងលើ