វិធីថតទិដ្ឋភាពទាំងមូល “Panorama” ជាមួយ Android
អ្នកទាំងអស់គ្នាបានស្វែងយល់រួចមកហើយពី វិធីរក្សារូបថតនៅក្នុង Android ហើយអាចមើលនៅគ្រប់ទីកន្លែង និងការ បង្កើតរូបថតមានចលនារស់រវើកនៅក្នុង Android នៅក្នុងអត្ថបទមុន។ នៅក្នុងអត្ថបទនេះ អ្នកនឹងចេះពីវិធីធ្វើយ៉ាងម៉េចដើម្បីថតទិដ្ឋភាពទាំងមូលបាន។
១) បើកកម្មវិធី Google Camera នៅក្នុងទូរស័ព្ទ Android របស់លោកអ្នក (ដូចរូប)
២) ចុចនៅលើម៉ឺនុយរូបកាម៉េរ៉ា ហើយចុចលើម៉ឺនុយមួយដែលមានឈ្មោះថា “Panorama” (ដូចរូប)
៣) បន្ទាប់មកអ្នកនឹងឃើញដូចរូបខាងក្រោម រួចអ្នកចុចលើរូបកាម៉េរ៉ាដើម្បីធ្វើការថត។ បំលាស់ទីទូរស័ព្ទរបស់អ្នកយឺតៗ ហើយពិនិត្យមើលចំនុចពណ៌ប្រផេះរហូតដល់វាប្រែជាពណ៌ខៀវ
៤) នៅពេលបញ្ចប់ នោះរូបភាពរបស់អ្នកនឹងរក្សាទុកដោយស្វ័យប្រវត្តិទៅរូបថតរបស់អ្នក។ អ្នកនឹងបានរូបភាពដូចខាងក្រោម៖