OpenDCIM សម្រាប់គ្រប់គ្រង Data Center

OpenDCIM ជាប្រភេទ OpenSource ដែលត្រូវបានគេប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើ Data Center ផ្សេងៗ វាងាយស្រួលជាងការគ្រប់គ្រង Data Center ដោយប្រើប្រាស់ Spreadsheet ដូចជា Excel ជាដើម។

OpenDCIM អាចដោនឡូតយកមកប្រើប្រាស់បាន និងតម្លើងនៅលើ លីនុចរបស់អ្នកបានតាមតំណរខាងក្រោមនេះ OpenDCIM

ខាងក្រោមនេះជាការតម្លើង OPenDCIM នៅលើលីនុច CentOS 7 ដែលតម្រូវអោយអ្នកមាន MySQL Server, Php5.4 និង Apache Web Server

yum install httpd php mysql mysql-server php-mbstring php-mysql

បន្ទាប់មកទៀតអ្នកអាច Start Service httpd និង mysqld បានរួចហើយចូលទៅបង្កើត Database មួយសម្រាប់ប្រើប្រាស់

បន្ទាប់មកទៀតអ្នកអាចដោនឡូតយក openDCIM យកទៅដាក់នៅទីតាំងណាមួយនៃ WebServer របស់អ្នកបានដូចជា /var/www/html/opendcim ជាដើម។

អ្នកត្រូវបង្កើត file htpasswd មួយសម្រាប់ប្រើប្រាស់ផងដែរ ដោយធ្វើដូចរូបខាងក្រោមនេះ

បន្ទាប់មកទៀតអ្នកអាចបង្កើត virtualhost configuration មួយនៅក្នុង /etc/httpd/conf.d/opendcim.conf និងសរសេរចូលដូចខាងក្រោមនេះ

ចុងក្រោយអ្នកអាច Login ចូលបានហើយដោយប្រើប្រាស់ Username និង password របស់ htaccess ដែលអ្នកបានបង្កើតវាពីខាងលើនិងចាប់ផ្តើមតម្លើងដូចរូបខាងក្រោមនេះ

បន្ទាប់ពីអ្នកបានបង្កើត Data Center, Cabinet រួចអ្នកអាច ចូលទៅលុប file install.php នៅក្នុង opendcim បន្ទាប់មកអ្នកចូលទៅកាន់ Server អ្នកម្តងទៀតអ្នកនិងបានដូចរូបខាងក្រោមនេះនិងអាចគ្រប់គ្រងបានហើយ។

អ្នកអាចថតរូបពិតរបស់ Server នៅក្នុង Data Center របស់អ្នកបន្ទាប់មកភ្ជាប់ខ្សែទៅកាន់ Switch ឬ Router បាន។នៅពេលណាមួយដែលអ្នកភ្លេចថាតើ Server port នេះភ្ជាប់ទៅ Switch ណា ឬ Router ណាអ្នកអាចឆែកមើលវិញបាន។

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version