អ្នកប្រាកដជាបានដឹងខ្លះៗហើយថាអ្វីទៅជា Storage Device ដែលមានច្រើនប្រភេទ ដូចជា iSCCI, glusterfs ជាដើមដែលTechfreeបានលើកមកបង្ហាញកាលពីអត្តបទមុនៗ ព្រមទាំងផលប្រយោជន៏របស់វា។ អ្នកអាចប្រើប្រាស់វាបានដោយគ្រាន់តែដោនឡូត Package មកតម្លើងនៅលើ លីនុចណាមួយដែលអ្នកចូលចិត្តប្រើប្រាស់។
ចុះអ្វីទៅជា Openfiler ? វាជាប្រភេទ Operating System មួយដែលប្រើប្រាស់លីនុចនិងប្រភេទ Virtual Interface សម្រាប់បង្កើតប្រភេទ Storage ផ្សេងៗដូចរូបខាងក្រោមនេះ មិនតែប៉ុណ្ណោះអ្នកអាចប្រើប្រាស់វាដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យមើលទៅលើ Status ផ្សេងៗរបស់ UPS ផងដែរ។ ប្រសិនបើអ្នកមាន Server មួយដែលមាន HDD ធំនិងចង់ប្រើប្រាស់វាធ្វើជា Storage Serverនោះអ្នកអាចជ្រើសរើស Openfiler បាន។ចំពោះ Username: openfiler និង password: password
ខាងក្រោមនេះជាការតម្លើង Openfiler ដោយអ្នកអាចដោនឡូត File ISO ចេញពីវេបសាយរបស់ Openfiler មកតម្លើងនៅលើ Server របស់អ្នកនិងប្រើប្រាស់ដោយ Login ចូលទៅកាន់ Server តាមរយះ Website ដូចរូបខាងក្រោមនេះ។ចំពោះការតម្លើងវិញងាយស្រួលដូចជាការតម្លើង CentOS ដែរ។
អ្នកអាចចូលទៅក្នុង Service បន្ទាប់មកទៀតបើក Service storage ណាដែលអ្នកចង់ប្រើប្រាស់និង ចាប់ផ្តើមដំណើរការវាបានបន្ទាប់មកអ្នកអាចចូលទៅ Configure វាដើម្បីប្រើប្រាស់បានហើយ។
បន្ទាប់ពីអ្នកបានEnable Service ISCCI មកអ្នកអាចចូលទៅបង្កើត ISCCI Target ដើម្បីអោយអ្នកផ្សេងយកទៅប្រើប្រាស់ដើម្បី តម្លើង Operating System។
ដំបូងអ្នកត្រូវ បង្កើត Volume Group មួយនិងដាក់ HDD មួយទៅកាន់ Volume Group នោះ
បន្ទាប់មកអ្នកអាចចូលទៅកាន់ Share ដើម្បីចែក Volume_Group អោយទៅជា Storage Type ដូចជា SMB, ISCCI ជាដើមដើម្បី Share ទៅកាន់ Server ផ្សេងៗឬម៉ាស៊ីនផ្សេងប្រើប្រាស់។
មិនតែប៉ុណ្ណោះប្រសិនបើអ្នកចង់ Raid HDD ជាច្រើនចូលគ្នាអ្នកអាចធ្វើបានផងដែរដោយចូលទៅកាន់ Raid ដើម្បីធ្វើបាន ឬអ្នកចង់ Share File ដោយប្រើប្រាស់ Samba Server ក៏ប្រើប្រាស់បានដែរ។