របៀបភ្ជាប់ Windows 7 ទៅកាន់ Univention Server

កាលពីអត្តបទមុន Techfree បានលើកយក Univention Server មកបង្ហាញដែលជាប្រភេទ លីនុចតែអាចប្រើប្រាស់ជាមួយ Windows Server និង Windows Client បាន។

ខាងក្រោមនេះជាការភ្ជាប់ Windows 7 Client ទៅកាន់ Univention Server

សន្មតថា Univention Server មាន IP Address: 192.168.153.137 ដោយអ្នកអាច Remote ទៅកាន់ Univention Server តាមរយះ IP Address បានដូចរូបខាងក្រោមនេះ ដោយប្រើប្រាស់ Username: Administrator និង Password ដែលអ្នកបានតម្លើងនៅពេលដែល Setup Univention OS។

univention

ចំពោះ Windows Client វិញអ្នកត្រូវយក IP Address របស់ Univention Server ធ្វើជា DNS ដើម្បីអាចទំនាក់ទំនងជាមួយ Server បានបន្ទាប់មកទៀតធ្វើការ Join Domain ដូច Join Domain ជាមួយ Windows Server ដែរ។

windowsclient

បន្ទាប់មកអ្នកចូលទៅកាន់ Property របស់ Windows 7 រួចហើយចូលទៅកាន់ Change -> Domain ហើយបំពេញពត៏មាន Domain ដូចរូបខាងក្រោមនេះ តែប្រសិនបើអ្នកប្រើប្រាស់ Domain ផ្សេងអាចដាក់តាមអ្វីដែលអ្នកបានតម្លើងនៅពេល Setup Univention OS។

joindomain

បន្ទាប់មកត្រូវដាក់ Username and password របស់ Univention Server ចូលដើម្បីអាចភ្ជាប់ Domain បាននិងត្រូវ Restart Windows 7 ។ដែលបន្ទាប់ពីអ្នកបាន Restart រួចអ្នកអាចចូលទៅបង្កើត Username ថ្មីមួយព្រមទាំង Password នៅក្នុង Univention Server សម្រាប់ login នៅក្នុង Windows 7 Client របស់អ្នកដោយធ្វើដូចរូបខាងក្រោមនេះ។

createuser

បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Username ថ្មីនោះសម្រាប់ Login ចូលក្នុង Windows 7 បានហើយ។

remotelogin

សម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ Windows Server ធ្វើជា Active Directory Domain Controller អាចងាកមករក Univention បានប្រសិនបើអ្នកចង់សន្សំសំចៃថ្លៃ License។

success

ការប្រើប្រាស់ Univention ងាយស្រួលជាងការប្រើប្រាស់ Samba ធ្វើជា Active Directory Domain Controller ដែលត្រូវការ Configuration ច្រើនដោយប្រើប្រាស់ Text Editor ដែលUnivention មាន Graphic ងាយស្រួលមើលនិងងាយយល់ជាង និង មិនត្រូវការ Software ច្រើនសម្រាប់ Remote គ្រាន់តែមាន Web Browser គឺគ្រប់គ្រាន់អាច Remote បាន។