ស្វែងយល់ពី Server Side Component ក្នុង Vaadin Framework
អត្ថបទមុនៗ TechFree បានណែនាំលំអិតអំពីអ្វីទៅជា Vaadin Framework ។ ឈានមកដល់ចំណុចនេះ TechFree សូមណែនាំអំព Server Side Component របស់ Vaadin Framework ។ Vaadin ផ្តល់នូវសំណុំនៃ UI Component ដែលមានភាពអាស្រ័យគ្នាទៅវិញទៅមក ហើយអនុញាតឲ្យអ្នកប្រើប្រាស់ អាចបង្កើត component ដោយខ្លួនឯង ។
User Interface Component Class Hierarchy
Source: Vaadin.com
យោងតាម Diagram ខាងក្រោម ឃើញថា Component ជា interface ស្ថិតនៅលើគេ ដែល AbstractComponent និង Field ជាអ្នកទទួលមករត ។ ចំពោះ AbstractField ត្រូវបានទទួលមរតក ពី AbstractComponent និង Field ។ ក្នុងនោះដែរ Component ដែលចងភ្ជាប់ជាមួយ Content Data Model មានដូចជា Form, Button, TextField, DataField នឹងត្រូវទទួលមរតកពី AbstractField លើកលែងតែ Link, Label, MenuBar ជាដើម ដែលទទួលមរតកពី AbstractComponent ដោយផ្ទាល់ ។ ការទទួលមរតក មានន័យថា គ្រប់ពេលប្រើប្រាស់ Component ណាមួយ ត្រូវតែ extend ពី Component នោះមក ជាការស្រេច ។
ចំពោះ Layout អ្នកប្រើប្រាស់អាចសរសេរ Layout ដោយប្រើ HTML code ដើម្បី Design Layout ដែលចង់បាន ដោយទទួលមរតកពី AbstractLayout ។ យោងតាម Diagram ខាងលើ AbstractLayout ត្រូវបានទទួលមរតកពី AbstractLayoutContent ។ ត្រង់ចំណុចនេះ TechFree នឹងសរសេរលំអិតនៅអត្ថបទបន្ទាប់អំពីការរៀបចំ Layout នៅក្នុង Vaadin Framework ។
ចំនុចសំខាន់មួយទៀតនោះ គឺ Window ដែលរក្សានូវបណ្តុំនៃ Layout Component ដែលមាន Layout Component ផ្សេងទៀត Field Component និង Component ផ្សេងៗ ។ TechFree នឹងបង្ហាញលំអិតត្រង់ចំណុចនេះ នៅអត្ថបទបន្ទាប់ផងដែរ។