ស្វែងយល់ពី association ជាមួយ Rails
អ្នកទាំងអស់គ្នាបានសិក្សារួចមកហើយចំពោះការ ស្វែងយល់ពី validation ជាមួយ Rails។ បន្ទាប់មកយើងងាកមកស្វែងយល់ពី association របស់ Active Record វិញម្តង។
នៅពេលដែលអ្នកមាន model ច្រើនជាងមួយនៅក្នុងកម្មវិធី rails របស់អ្នក អ្នកនឹងត្រូវការដើម្បីបង្កើតការតភ្ជាប់រវាង model ទាំងនោះ។ អ្នកអាចបង្កើតវាជាមួយ associations។ Active Record អាចប្រើបានបីរបៀប ជាមួយ associations៖
- one-to-one – ទំនាក់ទំនង one-to-one កើតឡើងនៅពេលដែលធាតុមួយ មានពិតប្រាកដមួយនៃធាតុផ្សេងទៀត។ ឧទាហរណ៍៖ មនុស្សម្នាក់មានថ្ងៃកំណើតមួយយ៉ាងពិតប្រាកដ ឬសត្វឆ្កែមួយមានម្ចាស់យ៉ាងពិតប្រាកដមួយ។
- one-to-many – ទំនាក់ទំនង one-to-many កើតឡើងនៅពេលដែលវត្ថុតែមួយអាចជាធាតុរបស់វត្ថុផ្សេងទៀតជាច្រើន។ ឧទាហរណ៍៖ មុខវិជ្ជាមួយអាចមានសៀវភៅជាច្រើន។
- many-to-many – ទំនាក់ទំនង many-to-many កើតឡើងនៅពេលដែលធាតុទីមួយមានទំនាក់ទំនងមួយឬច្រើនជាមួយធាតុទីពីរ និងធាតុទីពីរមានទំនាក់ទំនងមួយឬច្រើនជាមួយធាតុទីមួយ។
អ្នកអាចបង្ហាញ associations ទាំងនេះដោយការបន្ថែមការប្រកាសនៅក្នុង models របស់អ្នកដូចជា៖ has_one, has_many, belongs_to និង has_and_belongs_to_many ។
ឥលូវនេះ អ្នកត្រូវប្រាប់ Rails ពីទំនាក់ទំនងដែលអ្នកចង់បង្កើតនៅក្នុងប្រព័ន្ធបណ្ណាល័យទិន្នន័យ។ ដើម្បីធ្វើដូច្នេះបាន កែប្រែ book.rb និង subject.rb ដូចខាងក្រោម៖
យើងប្រើ subject ក្នុងឧទាហរណ៍ខាងលើដោយសារតែសៀវភៅមួយអាចមានមុខវិជ្ជាតែមួយគត់។
យើងប្រើ books នៅទីនេះដោយសារតែមុខវិជ្ជាមួយអាចមានសៀវភៅច្រើន។