Virtual Host ជាវិធីសាស្ត្រមួយដែលត្រូវបានគេប្រើប្រាស់ដើម្បី Hosting Website ជាច្រើននៅលើ Server តែមួយ។ ដោយសារតែបច្ចុប្បន្ននេះ Server មួយមានទំហំ RAM, CPU, HDD ធំ ដូចនេះ ប្រសិនបើយកមកប្រើប្រាស់សម្រាប់តែ កម្មវិធីមួយ ឬ Website មួយ វាហាក់ដូចជាខ្ជះខ្ជាយ Resourceពេក។
ការប្រើប្រាស់ Virutal Host មាន ២ បែប ដែលមួយគេហៅថា IP Base និង មួយទៀតហៅថា NameBase ដែល NameBase សំដៅលើ Server មួយមានឈ្មោះច្រើន។
Name Base: mail.techfree.com -> 192.168.153.12
web.techfree.com -> 192.168.153.12
mail.abc.com -> 192.168.153.12
www.abc.com -> 192.168.153.12
IP Base: សម្រាប់ប្រើប្រាស់នៅពេលដែល Server មួយមាន IP Address ច្រើននៅលើ Interface Card តែមួយដូចក្នុងអត្តបទមុនដែល Techfree បានលើកមកនិយាយ Virtual IP
ខាងក្រោមនេះជាការបង្កើត Virtual Host ដោយប្រើប្រាស់ Name Base នៅក្នុង CentOS 6 ដោយអ្នកអាចប្រើប្រាស់ Webmin
អ្នកត្រូវបង្កើតDirectory និង file index.html ដើម្បី ធ្វើតេសន៏រួចជាស្រេចមុនពេលបង្កើត Virtual Host
បន្ទាប់មកទៀតអ្នកអាចធ្វើតេសន៏បាន
ខាងក្រោមនេះជាការបង្កើត Virtual IP Base នៅក្នុង Apache CentOS 6 ដោយអ្នកត្រូវដាក់ IP Address ជាច្រើននៅលើ Network តែមួយសិនបន្ទាប់មក Restart Service និង ចូលទៅ Webmin ដើម្បីបង្កើត Virtual Host។
បន្ទាប់មកទៀតអ្នកអាច Apply និងធ្វើតេសន៏បាន
ដូចនេះការប្រើប្រាស់ Virtual Host វាជួយសន្សំសំចៃនិងប្រើប្រាស់សម្រាប់ Hosting បានច្រើន Website នៅលើ Server តែមួយ។