TeemIP ជា Open Source Tool ដែលត្រូវបានគេប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើ IP Address ជាពិសេសសម្រាប់ Network Engineer ពិតជាងាយស្រួលប្រើប្រាស់ និងមិនចាំបាច់កត់ចូលក្នុង Microsoft Excel ឬ Spread Sheet។
ការតម្លើង TeepIP ប្រើប្រាស់មិនមានការពិបាកនោះទេគ្រាន់តែតម្រូវអោយអ្នកមាន Web Server Apache, Php-5.x និង Database MySQL សម្រាប់ផ្ទុកពត៏មានផ្សេងៗរបស់ IP Address។
ខាងក្រោមនេះជាការតម្លើង TeemIP នៅលើ CentOS 7
ដោយអ្នកត្រូវតម្លើង MySQL Server និង PHP ព្រមទាំង httpd Server
yum install httpd php mysql mysql-server -y
yum install php-dom php-mysqli php-soap php-ldap php-mcrypt -y
បន្ទាប់មកអ្នកដោនឡូតយក TeamIP តាមរយះ តំណរនេះ TEAM_IP រួចហើយយកទៅដាក់ក្នុង /var/www/html/teemip ព្រមទាំង ផ្តល់សិទ្ធអោយ Apache Server អាច Access ទៅកាន់បាន។
បន្ទាប់មកទៀតអ្នកត្រូវចុច Continue បន្តបន្ទាប់រហូតដល់បំពេញ Database Name, User, password និងត្រូវប្រើប្រាស់ username root និង password root របស់ MySQL Server។
ចុងក្រោយអ្នកត្រូវដាក់ password admin ដើម្បីទុក login ចូលទៅប្រើប្រាស់
បន្ទាប់ពីអ្នកបានតម្លើងរួចហើយ អ្នកអាច Login ចូលប្រើប្រាស់បាន
បន្ទាប់មកអ្នកអាចប្រើប្រាស់បានហើយដូចជា កត់ត្រា Public IP ដែលអ្នកមាននិងសម្រាប់ Assign អោយអតិថិជនផ្សេងៗឬត្រូវ Block ព្រមទាំងកំណត់ Location របស់ IP Address នោះបានផងដែរ។ មិនតែប៉ុណ្ណោះអ្នកអាចធ្វើការងារបានច្រើនជាងនេះទៅទៀតទាក់ទងទៅនិងផ្នែក IP Management។
អ្នកអាចដឹងថាអ្នកណាអ្នកស្នើសុំ ស្នើសុំពេលណា ហើយភ្ជាប់ទៅកាន់ DNS ណាមួយបានទៀតផង មិនតែប៉ុណ្ណោះអ្នកអាចកំណត់បានទៀតផងថាតើមានឯកសារអ្វីខ្លះសម្រាប់កុងត្រាប្រើប្រាស់ IP Address នោះ។
នៅពេលដែលអ្នកប្រើប្រាស់ នៅពេលដែល ខ្វះ Component អ្នកអាចបន្ថែមវាចូលបាននិងទុកប្រើប្រាស់ពេលក្រោយដោយគ្រាន់តែ Select យកទៅប្រើប្រាស់ជាការស្រេច។
TeamIP មានប្រយោជន៏ច្រើនជាងការប្រើប្រាស់ Excel ដើម្បីផ្ទុកនូវ IP Address ផ្សេងៗរបស់អតិថិជននៅក្នុងក្រុមហ៊ុនអ៊ីនធឺណិត។