Layout គឺជារូបរាង រឺទ្រង់ទ្រាយមួយដែលគេប្រើសំរាប់បង្ហាញ រឺ ផ្ទុកទិន្នន័យ ហើយ យើងអាចបែងចែកទៅ តាមរូបរាង ដែលយើង ចង់បាន ។ ចំនែកឯ Layout របស់ Vaadin ក៏មិនខុសពីភាសាកុំព្យូទ័រ ផ្សេងទៀតដែរ ប៉ុន្តែ ជាគេបែងចែកជា ២ក្រុមគឺ ធាតុដែលអ្នកប្រើប្រាស់អាចទាញយកទៅដាក់ត្រង់ចំនុច ណាមួយនៅ ពេលរចនារូបរាង និងមួយទៀតគឺ អ្នកប្រើប្រាស់អាចសរសេរកូដដើម្បីកំនត់ទីតាំងរបស់វាតែ ម្ដង ។
នៅក្នុង Layout របស់ Vaadin មានធាតុ (Components) ជាច្រើនដូចជា UI (User Interface) , Form, Panel, Grid ជាដើម ដែលគេប្រើវាសំរាប់រចនាទៅតាមអ្វីដែលគេចង់បាន ។ ខាងក្រោមនេះគឺជារូបភាពគំរូនៃ Layout របស់ Vaadin ៖
ប្រភពពី ៖ www.vaadin.com
ខាងក្រោមនេះផងដែរគឺជា Layout មួយទៀតដែល បង្ហាញអំពីការដាក់ធាតុ (Components) នៅក្នុង Layout ៖
ប្រភពពី ៖ www.vaadin.com
មេរៀននេះគ្រាន់តែចង់បង្ហាញអំពីរូបរាង (Layout) នៃ Vaadin រួមនឹងការឧទាហរណ៏ជាមួយនឹងធាតុ (Components) ខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែនៅមេរៀនបន្ទាប់ៗទៀតយើងខ្ញុំនឹងបង្ហាញអំពីធាតុនីមួយៗដែលមាន នៅក្នុង Layout នេះ ។