ស្វែងយល់ពី LXC Container

LXC Container ជាប្រភេទ Linux Container ដែលស្រដៀងគ្នាទៅនិង OpenVZ Container និង Docker ដែរតែវាមានទំហំតូចនិង ល្អប្រើដូចជាប្រភេទ Container ផ្សេងៗដែរ។ចំពោះការប្រើប្រាស់ស្រដៀងគ្នាទៅនិង OpenVZ ផងដែរ។

LXC ជាប្រភេទ Operating System Virtualization វាប្រើប្រាស់ Kernel រួមគ្នាដែលអាចអោយលីនុចច្រើន ប្រភេទ ដំណើរការលើវាបាន ដូចជា Container Ubuntu, Fedora, CentOS, Oracle Linux ជាដើមអាស្រ័យទៅលើ Template ដែល LXC ផ្តល់អោយ។

ខាងក្រោមនេះជាការតម្លើង LXC នៅលើ Ubuntu Server 16.x

ដែលមុនដំបូងអ្នកត្រូវ Add Repository ចូលទៅក្នុង Ubuntu Server ជាមុនសិនដោយប្រើប្រាស់ Command

sudo add-apt-repository ppa:ubuntu-lxc/lxc-stable
sudo apt-get update

sudo apt-get install lxc

បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Command

xlc-checkconfig ដើម្បីមើលថាតើ LXC Engine បានតម្លើងរួចត្រឹមត្រូវឬនៅ?

ខាងក្រោមនេះជាការបង្កើត លីនុច Fedora Container នៅលើ Ubuntu Host ដែលយើងទើបតែបានតម្លើង LXC នេះ

អ្នកអាចដោនឡូតយក CentOS ឬ Fedora បាន

អ្នកអាច Start Container ដូចខាងក្រោមនេះ

lxc-start  -n centos01 -d

lxc-console -n centos01 ដើម្បីចូលទៅកាន់ Terminal

Password របស់ Container នេះនិងរក្សារទុកក្នុង file /var/lib/lxc/centos01/tmp_root_pass

Root-centos01-GjHGfw

អ្នកអាចប្រើប្រាស់ password បណ្តោះអាសន្នដើម្បី Reset password ជាថ្មីបាន

ចុងក្រោយអ្នកអាចចូលទៅកាន់ Container ថ្មីនិងដាក់ IP Address ព្រមទាំង ប្តូ IP Address ឬ ដោនឡូត Package Server ផ្សេងៗមកប្រើប្រាស់បាន។

ប្រសិនបើអ្នកចង់ Start/stop container អាចប្រើប្រាស់ Command

lxc-stop -n centos01

ឬប្រសិនបើអ្នកចង់ Clone Container អាចប្រើប្រាស់ Command

lxc-clone centos01   centos02

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version